ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​ជំនាញ​គាំទ្រ​ការ​លើក​តម្កើង​អក្សរ​ខ្មែរ ជាង​អក្សរ​បរទេស នៅ​លើ​ផ្ទាំង​ផ្សព្វ​ផ្សាយ​នានា

សំឡេង ១១:៥៩
ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់
ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ @សហការី

ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ថ្ងៃ​ទី ២៦ ធ្នូ ឆ្នាំ​មុន បាន​ចេញ​លិខិត​មួយ​ច្បាប់ ផ្ញើ​ជូន​គ្រប់​អភិបាល​រាជធានី ខេត្ត​ទាំង​អស់​នៅ​ទូទាំង​ប្រទេស អំពី​ការ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស​នៅ​លើ​ផ្ទាំង​គំនូរ​សំណង់ ឬ​ស្លាក​សញ្ញា​ផ្សព្វ​ផ្សាយ​នៅ​តាម​ការដ្ឋាន​សំណង់​នានា ដើម្បី​លើក​កម្ពស់​អត្តសញ្ញាណ​វប្បធម៌​ជាតិ។ លិខិត​បង្គាប់​នេះ បាន​ទទួល​ការ​ស្វាគមន៍​ពី​អ្នក​ជំនាញ​អក្សរ​សាស្រ្ត និង​វប្បធម៌ សិល្បៈខ្មែរ ប៉ុន្តែ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​អនុវត្តន៍ មិន​បាន​១០០%។