ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកម្ពុជា​និង​បក្ស​ប្រឆាំង បានផល​​ប្រយោជន៍​អ្វី​ខ្លះ ពី​ដំណើរ​​ទស្សនកិច្ច​របស់​លោកJohn Kerry​?

សំឡេង ១០:៣៧
ប្រមុខ​ការ​ទូត​អាមេរិក​ លោក​ John Kerry ​
ប្រមុខ​ការ​ទូត​អាមេរិក​ លោក​ John Kerry ​

ប្រមុខ​ការ​ទូត​អាមេរិក លោកJohn Kerry ​ មក​ធ្វើ​ទស្សនកិច្ច ​ ចំនួន​២ថ្ងៃ​នៅ​កម្ពុជា គឺ​ចាប់​ផ្តើម​នៅថ្ងៃទី​២៥​មករា​នេះ​តែ​ម្តង។ តាម​គម្រោងលោកJohn Kerryនឹង​ចូល​ជួប​ស្វាគមន៍​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជានិង​ជជែក​ពិភាក្សា​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ខ្មែរ ព្រម​ទាំង​ឆ្លៀត​ពេល​ជួប​ប្រមុខ​បក្ស​ប្រឆាំង ​និង​សង្គម​ស៊ីវិល​ផង​។ហើយ​ប្រធាន​បទ​ជាច្រើន​អាច​នឹងត្រូវ​លើក​ឡើង ដូចជា​ បញ្ហា​ក្នុង​តំបន់​និង​អន្តរជាតិ រឿង​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក វិបត្តិ​នយោបាយ​ក្នុង​ស្រុក និង​រឿង​សិទ្ធិ​មនុស្ស​ ជា​ដើម។ ដូច្នេះ​តើ​ទស្សនកិច្ច​របស់​ប្រមុខ​ការ​ទូត​អាមេរិក នៅ​ពេល​នេះ​  អាច​ផ្តល់​ប្រយោជន៍​អ្វីខ្លះ ដល់​អាមេរិក​ខ្លួន​ឯង ដល់​ប្រទេស​កម្ពុជា និង​បក្ស​ប្រឆាំង? ​សូម​ស្តាប់​សេចក្តីរាយការណ៍​របស់​ ហេង ឧត្តម ៖