ហេតុអ្វីបាន​ជា​សមាជិក​ព្រឹទ្ធសភាអាមេរិក គ្មាន​ទឹក​មាត់ប្រៃចំពោះរដ្ឋាភិបាលកម្ពុជា រឿងដោះលែងលោក​កឹម សុខា?

សំឡេង ១២:១២
សមាជិក​ព្រឹទ្ធសភាអាមេរិក លោក Ted Cruz
សមាជិក​ព្រឹទ្ធសភាអាមេរិក លោក Ted Cruz REUTERS/Chris Bergin TPX IMAGES OF THE DAY

រំលងផុត​ថ្ងៃទី ៩វិច្ឆិកាទៅហើយ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា នៅតែមិន​បាន​អើពើ​ពីការ​ដោះលែង​លោក​កឹម សុខា តម​តាម​ការ​ព្រមាន​របស់​សមាជិក​ព្រឹទ្ធសភាអាមេរិក លោក Ted Cruz នោះទេ។ លោក Ted Cruz បាន​ចេញសារ​ព្រមាន​ម្តងហើយ​ម្តងទៀតថា ប្រសិន​បើ​នៅថ្ងៃទី ៩វិច្ឆិកា ឆ្នាំ​២០១៧ រដ្ឋាភិបាល​មិនព្រម​ដោះលែងលោក កឹម សុខា, នោះ​លោក​នឹងស្នើទៅ​រដ្ឋបាល​លោក​ដូណាល់ ត្រាំ ដើម្បី​ដាក់ទណ្ឌកម្ម ហាមឃាត់មិនឲ្យមន្រ្តីរដ្ឋាភិបាលកម្ពុជាចូលទឹកដីអាមេរិក។ តំណាង​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា មិន​បាន​ព្រួយ​បារម្ភ​ពី​រឿង​នេះ ហើយ​ថែម​ទាំង​ជឿ​ជាក់​ថា នយោបាយ​លោក​ដូណាល់​ ត្រាំ ដាច់​ខាត​មិន​មែន​ជា​ការ​លូក​ដៃ​ចូល​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ណា​មួយ​នោះ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​តាមដាន​បញ្ហាសង្គម​ នៅ​តែ​មើល​ឃើញ​ពីផល​ប៉ះពាល់​ ប្រសិន​បើ​មាន​កា​រ​ដាក់​ទណ្ឌកម្ម​ ទោះក្នុង​ទម្រង់​ណា​មួយ ដល់​ប្រទេសកម្ពុជា។