ម្តាយ​អ្នក​ស្រី ទេព វន្នី​ថា កូន​គាត់​អស់​ទ្រព្យ បាត់​បង់​សុភមង្គល​ដោយ​សារ​ការពារ​សិទ្ធិ​មនុស្ស

សំឡេង ០៧:៣១
អ្នក​ស្រី​ទេព វន្នី សកម្មជន​ដី​ធ្លី
អ្នក​ស្រី​ទេព វន្នី សកម្មជន​ដី​ធ្លី @ RFA

ម្តាយ​របស់​អ្នក​ស្រី​ទេព វន្នី បាន​និយាយ​ ទំាង​អួល​ដើម​ក​ថា កូន​ស្រី​គាត់​គឺ អ្នក​ស្រី ទេព វន្នី បាន​បាត់​បង់​សុភមង្គម​ និង​ទ្រព្យ​សម្បត្តិ ដោយ​សារ​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស។ មួយ​ឆ្នាំ​ហើយ ដែល​អ្នក​ស្រី​ទេព វន្នី បាន​ជាប់​ពន្ធនាគារ ហើយ​កូនៗ​របស់​គាត់​ពីរ​នាក់ និង​ការ​ចាយ​វាយ​របស់​អ្នក​ស្រី នៅ​ក្នុង​ពន្ធនាគារ មួយ​ផ្នែក​ធំ​បាន​ពី​ការ​លក់​សំាង និង​លាង​ម៉ូតូ របស់ ម្តាយ​គាត់ ​ដែល​មាន​វ័យ​ជរា។