ភ្ញៀវប្រចាំថ្ងៃ

លោក ថាច់ សេដ្ឋា៖ បាតុកម្ម​អហិង្សា​បក្ស​សង្រ្គោះ​ជាតិ គ្មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ

សំឡេង ១០:៤៦
លោក​ ថាច់ សេដ្ឋា​ សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​គណបក្ស​សង្រ្គោះ​ជាតិ​ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​តស៊ូ​មតិ​បក្ស​សង្រ្គោះ​ជាតិ។​
លោក​ ថាច់ សេដ្ឋា​ សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​គណបក្ស​សង្រ្គោះ​ជាតិ​ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​តស៊ូ​មតិ​បក្ស​សង្រ្គោះ​ជាតិ។​

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​យប់​នេះ គឺ​លោក​ ថាច់ សេដ្ឋា សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​គណបក្ស​សង្រ្គោះ​ជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​តស៊ូមតិ​បក្ស​សង្រ្គោះ​ជាតិ។ លោក ​បាន​លើក​ឡើង​ថា ការ​តស៊ូ​មតិ​តាម​រូបភាព​មហាបាតុកម្ម​អហិង្សា របស់​បក្ស​សង្រ្គោះ​ជាតិ​ ជា​ជម្រើស​ចុង​ក្រោយ ព្រោះ​គ្មាន​មធ្យោបាយ​ណា​ផ្សេង ដើម្បី​ចរចា​ជាមួយ​បក្ស​កាន់​អំណាច​ទេ។ លោក ថាច់ សេដ្ឋា បន្ថែមថា​បាតុកម្ម​អហិង្សា ដើម្បី​រក​ដំណោះ​ស្រាយ​នយោបាយ​រួម​មួយ​ ដោយ​ប្រើប្រាស់​កម្លាំង​ពលរដ្ឋ ដែល​គ្មាន​អាវុធ ចាប់​បង្ខំ​រដ្ឋាភិបាល​ គឺ​គ្មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ តែ​បាតុកម្ម​នឹង​ធ្វើ​ឡើង​នៅ​ពេល​សម​ស្រប​ណា​មួយ​ខាង​មុខ។