ភ្ញៀវប្រចាំថ្ងៃ

ថៃ នរៈសត្យា៖ «ក្រសួង​វប្បធម៌​មាន​ឆន្ទៈ​ដ៏​មុតមាំ​ក្នុង​ការ​ជម្រុញ​ឲ្យ​គោរព​ក្រម​សីល​ធម៌​នៃ​អ្នក​សិល្បៈ​នេះ»

សំឡេង ១១:០១
លោកថៃ ​នរៈសត្យា​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​
លោកថៃ ​នរៈសត្យា​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​

ក្រសួង​វប្បធម៌​បាន​ប្រើ​ពេល​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​ ២៧ ខែ​កញ្ញា​នេះ ដើម្បី​បញ្ចប់​ការ​ពិភាក្សា​គ្នា​ជាមួយ​នឹង​អ្នក​ពាក់ព័ន្ធ​នានា​ស្តី​ពី​ក្រម​សីលធម៌​នៃ​អ្នក​សិល្បៈ។ លោក​ថៃ នរៈសត្យា រដ្ឋ​លេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ថ្លែង​ថា​ការ​បង្កើត​ឲ្យ​មាន​ប្រកាស​ស្តីពី​ក្រម​សីល​ធម៌​នៃ​អ្នក​សិល្បៈ​នេះ​ឡើង​គឺ ដើម្បី​លើក​កម្ពស់​ប្រពៃណី ទំនៀម​ទម្លាប់​ រក្សា​បាន​អត្តសញ្ញាណ​វប្បធម៌​ជាតិ​ឲ្យ​បាន​គង់វង្ស និង​ទប់​ស្កាត់​ផល​ប៉ះពាល់​អវិជ្ជមាន​ទាំង​ឡាយ​ណា ដែល​មាន​ចំពោះ​សិល្បៈ វប្បធម៌ ប្រពៃណី​ជាតិ​ទាំង​មូល៕