​អ្ន​ក​ធាក់​ស៊ីក្លូ​ថា ​អ្នក​ជិះ​កាន់​តែ​ខ្សត់ ​ខណៈ​របរ​នេះ​វិល​កង់​ដល់​សព្វ​ថ្ងៃ​ពឹង​លើ​ប្រាក់​មូល​និធិ​

សំឡេង ០៨:២៤
ការនិយមជិះស៊ីក្លូ បានថយចុះទៅៗ ហើយរបរមួយនេះនៅបន្តបានសព្វថ្ងៃគឺ ដោយសារតែប្រាក់មូលនិធិប៉ុណ្ណោះ
ការនិយមជិះស៊ីក្លូ បានថយចុះទៅៗ ហើយរបរមួយនេះនៅបន្តបានសព្វថ្ងៃគឺ ដោយសារតែប្រាក់មូលនិធិប៉ុណ្ណោះ @RFI

មូល​និធិ​ស៊ីក្លូ​បង្កើត​ឡើង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ដើម​ឆ្នាំ​២០១៨ មាន​អាយុ​១ឆ្នាំ​ហើយ គិត​មក​ដល់​ឆ្នាំ​២០១៩​នេះ​។ ដូច្នេះ​នាទី​បទយកការណ៍​យើង​នៅ​ថ្ងៃ​នេះ អេង គីមហុង នាំ​អារម្មណ៍​លោក​អ្នក​នាង ទៅ​ស្ដាប់​ចំណាប់​អារម្មណ៍​អ្នក​ធាក់​ស៊ីក្លូ​មួយ​ចំនួន​ដែល​ភាគ​ច្រើន​ជា​មនុស្ស​ចាស់​ថា ការ​ជិះ​ស៊ីក្លូ​ពី​សំណាក់​អ្នក​រស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ​កាន់​តែ​មាន​ការ​ថយ​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ហើយ​ថា របរ​នេះ​វិល​កង់​ដល់​សព្វ​ថ្ងៃ​ពឹង​អាស្រ័យ​លើ​ប្រាក់​មូល​និធិ​និង​អ្នក​ជិះ​ជា​ភ្ញៀវ​ទេសចរណ៍​តែ​ប៉ុណ្ណោះ​។