អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​​ការ​ប្តឹង​​អ្នក​វិភាគ​​នៅ​ពេលនេះ​ នឹង​​ជះ​​ឥទ្ធិ​ល​​បែបណា​​ដល់​​អ្នក​វិភាគ​​ជំនាន់​​ក្រោយ​?​

សំឡេង ១០:៣៣
លោកគឹម សុខ ​ដែល​ត្រូវ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ប្តឹង​ដល់​ទៅ​ពីរ​ករណី​
លោកគឹម សុខ ​ដែល​ត្រូវ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ប្តឹង​ដល់​ទៅ​ពីរ​ករណី​ @Kim Sok
ដោយ៖ វណ្ណ សុគន្ធា
១៦ នាទី

កាលពី​ខែឧសភា​ឆ្នាំ២០១៦ កន្លងទៅ លោក​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នកវិភាគ​ស្ថានការន​យោបាយ​កម្ពុជា ត្រូវបាន​គណបក្ស​ប្រជាជន​ប្តឹង​ទាក់ទង​ទៅនឹង​ការបញ្ចេញមតិ​របស់ខ្លួន ។ រំលង​បាន​ប្រមាណ​ពីរ​ខែ លោក​កែម ឡី អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​ដ៏​ល្បីល្បាញ​ក៏ត្រូវ​បាន​គេ​បាញ់សម្លាប់​ទៅទៀត។ ចំណែក​នៅ​ដើម​ឆ្នាំនេះ លោក​មាស នី ដែលជា​អ្នកសិក្សា​ស្រាវជ្រាវ ដើម្បី​ការអភិវឌ្ឍ​សង្គម ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន វាយប្រហារ​លើ​ការអត្ថាធិប្បាយ​របស់គាត់។ ជាងនេះទៅទៀត គឺ​លោក​គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​ដែល​ទើបតែ​ចេញមុខ​វិភាគ ក៏ត្រូវ​លោក​ហ៊ុន សែន ប្តឹង​ពីរ​បទល្មើស​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់គាត់​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ។ ទិដ្ឋភាព​ទាំងនេះ ចង់​ឫ​មិន​ចង់ វា​ច្បាស់​ណាស់​ថា​នឹង​ប៉ះពាល់​ដល់​អ្នកវិភាគ និង​អ្នក​ចង់​ក្លាយខ្លួនជា​អ្នកវិភាគ។ សម្រាប់​មន្ត្រី​អង្គការសិទ្ធិមនុស្ស​វិញ អ្វីៗដែល​បាន និង​កំពុង​កើតឡើង​នេះ នឹង​អាចធ្វើ​ឲ្យ​ខ្វះ​អ្នកវិភាគ​ទៅ​ថ្ងៃ​អនាគត ព្រោះ​គ្មាន​អ្នកណា​ហ៊ាន​និយាយ ហ៊ាន​វិភាគ​ទៀត​ទេ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ