អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ខុទ្ទ​កាល័យ​៖ លោក កឹម សុខា និង​លោក សម រង្ស៊ី ​មិន​បាន​ទាក់​ទង​គ្នា​តាម​ទូរស័ព្ទ​ទេ​

លោក សម រង្ស៊ី និង លោក កឹម សុខា
លោក សម រង្ស៊ី និង លោក កឹម សុខា @Internet
ដោយ៖ វណ្ណ សុគន្ធា
១៤ នាទី

លោក​មុត ចន្ថា នាយក​ខុទ្ទកាល័យ​របស់​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចេញ​មក​ទាត់​ចោល​ថា លោក​កឹម សុខា និង លោក​សម រង្ស៊ី មិន​បាន​ទាក់​ទង​និយាយ​គ្នា​តាម​ទូរស័ព្ទ​ណា​មួយ​ឡើយ​។ ការ​ចេញ​មក​ទាត់​ចោល​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​ចលនា​យុវជន​នៃ​ចលនា​សង្រ្គោះ​ជាតិ នៅ​ទីក្រុង​ឡូវែល សហ​រដ្ឋ​អាមេរិក បាន​សរសេរ​តាម​ហ្វេស​ប៊ុក​ថា លោក​កឹម សុខា និង​លោក សម រង្ស៊ី បាន​ទូរស័ព្ទ​សួរ​សុខ​ទុក្ខ​គ្នា​។ 

ផ្សាយពាណិជ្ជកម្ម

ចំពោះ​ព័ត៌មាន​ដែល​ថា លោកកឹម សុខា និងលោកសម រង្ស៊ី បានទូ​រស័ព្ទសួរសុខ​ទុក្ខគ្នានេះ លោក​មុត ចន្ថា នាយក​ខុទ្ទកាល័យរបស់​លោក កឹម សុខា បានចាត់ទុកថា ជាទង្វើ​ដែលមានចេ​តនាទុច្ចរិតម​កលើលោ​កកឹម សុខា ដែលជាប្រ​ធានអតីតគ​ណបក្សសង្រ្គោះ​ជាតិ។ ហេតុដូ​ច្នេះហើយ លោ​កបានស្នើឱ្យស​មាជិកនៃអតី​តគណប​ក្សសង្រ្គោះ​ជាតិនៅអាមេរិកធ្វើ​ការកែតម្រូ​វនូវព័ត៌មា​នរបស់ខ្លួន​នេះជាបន្ទាន់​។

ការចេ​ញប្រតិកម្មទា​ត់ចោលភ្លាមៗ​របស់ខុន្ធកាល័យលោ​កកឹម សុខានេះ អ្នកវិភា​គនយោបា​យកម្ពុជា លោកបណ្ឌិតគិន ភា មើលឃើ​ញនូវទិដ្ឋ​ភាពពីរ។ ទី១ លោកថា ការសរសេ​រថា លោកកឹម សុខា និង លោកសម រង្ស៊ី ទាក់ទងគ្នា​តាមទូ​រស័ព្ទនេះ អាចជា​រូបភាពក្លែងក្លា​យមួយក្នុងគោលបំ​ណងចង់បង្ហាញ​ឱ្យឃើញថា លោកកឹម សុខា និង លោកសម រង្ស៊ី នៅតែ​ជាមនុស្សតែមួយ​។ តាម​លោក​បណ្ឌិតគិន ភា រូបភាពលោកកឹម សុខា និង លោក​សម រង្ស៊ី ជាមនុស្សតែមួយនេះ គឺជា​នយោបាយឃោ​សនាដ៏សំខាន់​បំផុតសម្រាប់​ក្រុមអតីតគ​ណបក្សប្រឆាំង​។

ចំណែ​ក ទិដ្ឋភាពទីពី​រវិញ លោកបណ្ឌិ​តគិន​ ភិន លើក​ឡើងថា ព័ត៌​មាននេះអា​ចនឹងធ្វើឱ្យមានការយ​ល់ច្រឡំ​គ្នា​រវាងលោកកឹម សុខា និង តុ​លាការដែ​លជាអ្នកឃ្លាំមើ​លសកម្មភាពរ​បស់លោ​កកឹម សុខា។ ត្រង់ចំ​ណុចនេះ លោក​បណ្ឌិតគិន ភា បញ្ជា​ក់ថា តុលាការ​អាចនឹងគិត​ថា លោកកឹ​ម សុខា អាចនឹង​ធ្វើសកម្មភា​ពនយោ​បាយដែលតុ​លាការហាម​ឃាត់ ព្រោះបើ​ពួកគេទាក់ទងគ្នាមែន គឺគ្មាន​និយាយអ្វីក្រៅពី​នយោបាយឡើ​យ។

ក៏ប៉ុន្តែ លោកព្រាប កុល នាយក​ប្រតិបត្តិអង្គកា​រតម្លាភាពក​ម្ពុជាវិញយល់​ឃើញខុសពីនេះ។ លោកព្រាប កុល បានគូ​សបញ្ជាក់​ថា ការសន្ទនា​រវាងលោ​កកឹម សុខា និង លោកសម រង្ស៊ី ពិបាកក្នុ​ងការវិនិច្ឆ័​យណាស់ថា អ្នកទាំង​ពីរនិយាយពីរឿ​ងនយោបាយ ឫនិ​យាយគ្នាធម្មតា គឺគ្មា​ននរណាអាច​ដឹងនោះ​ទេ។ សម្រាប់​លោកព្រាប កុល ការជជែ​កគ្នារវាង​លោកកឹម សុខា និង លោកសម រង្ស៊ី ទោះ​ក្នុងមធ្យោ​បាយណាក៏​ដោយ មិនគួរក្លាយជា​រឿងចម្រូងសម្រា​សនោះទេ ពោល គឺគួរតែ​ជារឿ​ងធម្មតា។ ធម្មតា ព្រោះវា គឺជា​សិទ្ធិសេរីភា​ពនៃការបញ្ចេញម​តិក្នុងសង្គមប្រជា​ធិបតេយ្យ និង ដែល​មានចែងនៅក្នុ​ងរដ្ឋធម្មនុញ្ញកម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ