ភ្ញៀវប្រចាំថ្ងៃ

លោក​ទុំ វីរ៉ា៖ “មនុស្ស​ចាស់​នៅ​កម្ពុជា​មិន​សូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទេ”

សំឡេង ០៧:៥៧
លោក ទុំ វីរ៉ា នាយក​ប្រតិបត្តិ​នៃ​អង្គការ​មនុស្ស​ចាស់​កម្ពុជា។
លោក ទុំ វីរ៉ា នាយក​ប្រតិបត្តិ​នៃ​អង្គការ​មនុស្ស​ចាស់​កម្ពុជា។

នៅ​ថ្ងៃ​ទី ៧​មេសា គឺ​ជា​ទិវា​សុខភាព​ពិភព​លោក។ ជា​ទិវា​ដែល​ផ្តោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​និង​លើក​កម្ពស់​សេវា​ថែទាំ​មនុស្ស​ចាស់។ ប្រធាន​បទ​ឆ្នាំ​នេះ គឺ​ការ​ផ្តោត​ទៅ​លើ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។​ ដូច​នេះ​ភ្ញៀវ​ប្រចាំ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​គឺ​លោក ទុំ វីរ៉ា នាយក​ប្រតិបត្តិ​នៃ​អង្គការ​មនុស្ស​ចាស់​កម្ពុជា។ ប្រធាន​អង្គការ​មនុស្ស​ចាស់​ដែល​កំពុង​ប្រតិបត្តិ​នៅ​ខេត្ត​ធំៗ​ចំនួន​ ៣​នៅ​កម្ពុជា​គឺ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​សៀមរាប​មួយ​នេះ បាន​មើល​ឃើញ​ថា​មនុស្ស​ចាស់​នៅ​កម្ពុជា​ដែល​មាន​ប្រមាណ​ជាង ១​លាន​នាក់​នេះ គឺ​ពុំ​សូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ។ ហើយ​បញ្ហា​ដែល​មនុស្ស​ចាស់​នៅ​កម្ពុជា​ជួប​ប្រទះ​គឺ​ការ​ចំណាក​ស្រុក​របស់​កូន​ចៅ និង​ការ​រស់​នៅ​ដោយ​ឯកោ។

ផ្សាយពាណិជ្ជកម្ម

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI