ពន្លកគណនេយ្យភាព ដុះដាលហើយ នៅក្នុងសង្គមខ្មែរ!
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៤:៥៩
ថ្មីៗនេះ ស្ថាប័នរដ្ឋនិងឯកជនមួយចំនួន បានចេញសេចក្ដីថ្លែងការណ៍បំភ្លឺជាបន្តបន្ទាប់ ឆ្លើយតបនឹងពាក្យចចាមអារ៉ាមទាំងឡាយ ដែលបែកធ្លាយនៅលើបណ្ដាញសង្គម។ សកម្មភាពនេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការទទួលខុសត្រូវរបស់ស្ថាប័នទាំងនោះ នៅចំពោះមុខសាធារណជន។ វាគឺជាពន្លកគណនេយ្យភាព ដែលទើបតែដុះដាលនៅក្នុងសង្គមខ្មែរ និងដែលគួរឲ្យលើកទឹកចិត្ត។ ប៉ុន្តែសួរថា តើសេចក្ដីថ្លែងការណ៍ ឬសេចក្ដីបំភ្លឺទាំងនោះ គ្រប់គ្រាន់ហើយឬ ដើម្បីបញ្ជាក់ពីតថភាពពិតប្រាកដ?