អានតួអត្ថបទ
កម្ពុជា

កង​ទ័ព​ឆត្រ​យោង​កម្ពុជា​ក៏​បាន​កើត​ជា​ថ្មី​ នៅ​ថ្ងៃ​ទី​០៩ ​ខែ​វិច្ឆិកា​ដែរ​

កង​ទ័ពឆត្រ​យោង​កម្ពុជា​
កង​ទ័ពឆត្រ​យោង​កម្ពុជា​ @ក្រសួងការពារជាតិ
ដោយ៖ ឯម មាឃ
១២ នាទី

ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​ឆ្នាំ​នេះ ​ក៏​ជា​ថ្ងៃ​គម្រប់​អាយុ​២០​ឆ្នាំ​គត់​នៃ​កង​ទ័ព​ឆត្រ​យោង​កម្ពុជា​ដែល​បាន​កើត​ជា​ថ្មី​នៅ​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៥​ដែរ។ ​បន្ទាប់​ពី​បាន​រលាយ​បាត់​រូប​ក្នុង​របប​ខ្មែរ​ក្រហម​ ការ​បង្កើត​ឡើង​វិញនូ​វ​កង​ទ័ព​ឆត្រ​យោង​កម្ពុ​ជា ក្រោម​ឈ្មោះ​ថា​កង​វរសេនា​ធំ​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ បាន​ធ្វើ​ឱ្យ​អង្គភាព​ទ័ព​មួយ​នេះ​បាន​«សម្រេច​សមិទ្ធិផល​ ស្នាដៃ ​និង​បទ​ពិសោធន៍​ដ៏​ត្រចះ​ត្រចង់»។ ​នេះ​បើ​យោង​តាម​មេ​បញ្ជា​ការ​ ចាប ភក្ដី​ ដែល​បាន​រម្លឹ​កអំពី​ប្រវត្តិនៃ​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១។​

ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​នេះ ​ជា​ខួប​លើក​ទី​៦២​នៃ​កំណើត​កង​យុទ្ធពល​ខេមរភូមិន្ទ​ពិត​មែន​ហើយ ​ប៉ុន្តែ​កង​ទ័ព​ឆត្រ​យោង​កម្ពុជា​ទើប​តែ​កើត​ជា​ថ្មី​បាន​២០​ឆ្នាំ​ប៉ុណ្ណោះ។ ​នេះ​បើ​យោង​តាម​ មេ​បញ្ជាការ​នៃ​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង៩​១១ ​ដែល​បាន​រម្លឹ​កអំពី​ប្រវត្តិ​នៃ​កង​ទ័ព​ឆត្រ​យោងកម្ពុជា​ កាល​ពី​ថ្ងៃ​សៅរ៍។​

ឧត្តម​សេនីយ៍ឯក​ ចាប ភក្ដី បាន​ឱ្យ​ដឹង​ថា ​កង​ទ័ព​ឆត្រ​យោង​កម្ពុជា​ដំបូង​ «បាន​បង្កើត​ឡើង​តាំ​​​ងពី​ជំនាន់​ព្រះ​រាជាណាចក្រកម្ពុជា​ទី​១ ​នា​សម័យ​សង្គ​មរាស្ត្រ​និយម»​ ប៉ុន្តែ​«ត្រូវ​រលំ​រលាយ​បាត់​ឈ្មោះ​ពី​លើ​ទឹក​ដី​កម្ពុជា​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត» ចន្លោះ​​ពី​ខែ​មេសា​ឆ្នាំ​១៩៧៥ ​ដល់​ខែ​មករា ឆ្នាំ​១៩៧៩។​

លោក​មេបញ្ជាការ ​ដែល​ជា​នាយក​រង​សេនាធិការ​ចម្រុះ​នៃ​កង​យុទ្ធពលខេមរភូមិន្ទ​ផង​ បាន​បន្ត​ថា ​រហូត​ដល់​ថ្ងៃ​ទី​០៩ ​ខែវិ​ច្ឆិកា ​ឆ្នាំ​១៩៩៥ ​ក្នុង​សម័យ​ព្រះ​រាជាណាចក្រ​កម្ពុជា​ទី២នេះ ទើប​កង​ទ័ព​ឆត្រ​យោង​របស់​ខ្មែរ​បាន​កកើត​ឡើង​វិញ​ជា​ថ្មី​ម្តង​ទៀត ​ក្រោម​ឈ្មោះ​ថា​កង​វរសេនា​ធំ​ទ័ព​ពិសេស​ឆត្រ​យោង​៩១១ ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ឥណ្ឌូនេស៊ី ​ហើយ​នៅ​ឆ្នាំ​១៩៩៩ ​អង្គ​ភាពទ័​ពមួ​យនេះ​ ​បាន​ប្រែក្លាយ​ជា​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​វិញ។​

ឧត្តម​សេនីយ៍ឯក ចាប ភក្តី ​បាន​លើក​ឡើង​ថា​ កង​ទ័ព​ឆត្រ​យោង​កម្ពុជា​បច្ចុប្បន្ន​ «បាន​សម្រេច​សមិទ្ធផល​ ស្នាដៃ ​និង​បទ​ពិសោធន៍​ដ៏​ត្រចះត្រចង់ ​ប្រកប​ដោយ​មោទនភាព» ​ដោយ​បាន​ចេញ​ប្រតិបត្តិការ​១​វរ​សេនាតូច ​ឈរ​ជើង​ការពារ​នៅ​តំបន់​ប្រសាទ​ព្រះវិហារ​ រួម​ជាមួយ​អង្គភាព​កង​ពល​ធំ​លេខ​៣ ​និង​បាន​ប្រយុទ្ធ​ចំនួន​៦លើ​ក​ផង​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ