កម្ពុជា-សង្គម

​ភាព​យន្ត​ខ្លី «​ពូដំរី ឬ Uncle Elephant​» ត្រូវ​បាន​ជ្រើស​រើស​យក​ទៅ​ចាក់​បញ្ចាំង ក្នុង​ទិវា​មហោ​ស្រព​ភាព​យន្ត​សត្វ​ព្រៃ​ពិភព​លោក របស់ UN​

«ពូដំរី ឬ Uncle Elephant» ជាខ្សែភា​ពយន្តខ្នា​តខ្លីរបស់កម្ពុជា ដែលត្រូវ​បានជ្រើ​សរើសយ​កទៅចាក់បញ្ចាំង នៅក្នុងទិវា​មហោស្រពភាព​យន្តសត្វព្រៃ​ពិភពលោករ​បស់អង្គការ​សហប្រ​ជាជាតិ ក្នុងទីក្រុង New York សហរដ្ឋអា​មេរិក នៅថ្ងៃទី ៣ ខែមិនាខាងមុខនេះ។ ខ្សែភា​ពយន្តដែ​លមានរយៈពេលតិច​ជាង ៥នាទីនេះបាន​បង្ហាញពីកិច្ចខិតខំ​ប្រឹងប្រែងរ​បស់កម្ពុជា ក្នុងកា​រអភិរក្ស​សត្វដំរីអា​ស៊ី និង ធនធានធម្ម​ជាតិដ៏សំបូរបែ​បនៅក្នុ​ងតំបន់ព្រៃឡង់។ លោក ទុយ សេរីវឌ្ឍនា នាយ​កកម្មវិធីនៃអង្គការ Wild Earth Allies Cambodia និងជាតួអង្គដ៏​សំខាន់ម្នាក់នៅក្នុង​រឿងនេះ បានប​ង្ហាញចំណាប់អា​រម្មណ៍ប្រាប់វិ​ទ្យុបារាំងអន្តរជាតិ មុនពេ​លលោកត្រូវទៅកា​ន់សហរដ្ឋអា​មេរិកនៅស​បា្តហ៍នេះថា៖ 

ភាពយន្តខ្លី « ពូដំរី ឬ Uncle Elephant» ត្រូវបានជ្រើសរើសយកទៅចាក់បញ្ចាំង ក្នុងទិវាមហោស្រពភាពយន្តសត្វព្រៃពិភពលោក របស់ UN
ភាពយន្តខ្លី « ពូដំរី ឬ Uncle Elephant» ត្រូវបានជ្រើសរើសយកទៅចាក់បញ្ចាំង ក្នុងទិវាមហោស្រពភាពយន្តសត្វព្រៃពិភពលោក របស់ UN @សហការី
ផ្សាយពាណិជ្ជកម្ម

គួរជម្រាបជូនថា«​ពូដំរី» ត្រូវ​បាន​ក្រុម​ការងារ​នៃ​អង្គការ Wild Earth Allies (Cambodia) ផលិត​ឡើង​នៅ​ដើម​ឆ្នាំ​ ២០១៩ ។ តាម​រយៈខ្សែភាព​យន្ត​រឿង «ពូដំរី» នេះ​ដែរ តំបន់​ព្រៃឡង់ ​នៃ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​វត្តមាន​សត្វ​ដំរី​អាស៊ី​ប្រមាណ​ ៤០ ​ក្បាល​ប៉ុណ្ណោះ។ ការ​ថយ​ចុះ​នៃ​ចំនួន​សត្វ​ដំរី​អាស៊ី​នៅ​កម្ពុជា​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ពីគ្រប់​ភាគី​ពាក់​ព័ន្ធ ក្នុង​កិច្ច​ការពារ អភិរក្ស ដើម្បី​ស្ដារ​ឡើងវិញ​ នូវ​ចំនួន​សត្វ​ដំរី​អាស៊ី ដែល​កំពុង​រង​គ្រោះ​ និង​ជិត​ផុត​ពូជ​នេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI