ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រុម​ការងារ​​ចំពោះ​កិច្ច​បក្ស​ទាំង​២ ​នឹង​ប្រើ​ពេល​ច្រើន ​ជជែក​ពី​ច្បាប់​សហជីព​ជាង​ច្បាប់​អង្គការ

សំឡេង ១០:៥៧
កិច្ច​ប្រជុំ​ស្តី​ពី​ ច្បាប់​សហជីព។​
កិច្ច​ប្រជុំ​ស្តី​ពី​ ច្បាប់​សហជីព។​ RFI/ Siv Channa

តំណាង​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ទាំង​ពីរ កាល​ពី​រសៀល​ម្សិលមិញ បាន​ដាក់​ពង្រាង​ច្បាប់​ស្តី​ពី​សហជីព​ដែល​ស្នើ​ឡើង​ដោយ​ក្រុម​សហជីព​ចំនួន​២១​ចំណុច​នៅ​លើ​តុ​ អង្គុយ​ជជែក​គ្នា។ ការ​ចាប់​ផ្តើម​នេះ ត្រូវ​បាន​សាទរ​ដោយ​អ្នក​សហជីព ​ក៏​ប៉ុន្តែ​មាន​ចំណុច​មួយ​ចំនួន នៅ​មិន​ទាន់​ពេញ​ចិត្ត​នៅ​ឡើយ។ ទោះ​យ៉ាង​នេះ​ក្តី​អ្នក​នយោបាយ​ទាំង​ពីរ​ក្រុម បាន​សម្រេច​ដោយ​មាន​ការ​សម្រប​សម្រួល​ខ្លះ​ដែរ លើ​អ្វី​ដែល​ភាគី​សហជីព ជំទាស់​និង​ស្នើ​សុំ​ពិចារណា​ មុន​នឹង​ច្បាប់​នេះ ធ្វើ​ដំណើរ​ទៅ​ដល់​ការ​សម្រេច​របស់​សភា​ពេញ​អង្គ​នៅ​ពេល​ខាង​មុខ។