ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើការបន្តទទួលយកពលរដ្ឋខ្មែរពីអាមេរិក ជាសញ្ញាវិជ្ជមានឡើងវិញនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកឫ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣២
ម្សិលមិញ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសជាសាធារណៈបន្តទទួលយកពលរដ្ឋខ្មែរដែលប្រព្រឹត្តបទឩក្រិដ្ឋនៅអាមេរិកហើយបញ្ជូនមកកាន់កម្ពុជាឡើងវិញ។ ការប្រកាសទទួលយកឡើងវិញនេះ គឺបន្ទាប់ពីកម្ពុជាបានផ្អាកមួយរយៈកាលពីឆ្នាំ២០១៦ ហើយក្រោយមកអាមេរិកក៏បានដាក់ទណ្ឌកម្មផ្អាកទិដ្ឋាការដល់មន្រ្តីក្រសួងការបរទេសកម្ពុជាមួយចំនួនមិនឲ្យចូលទឹកដីអាមេរិក។ ការប្រកាសទទួលយកឡើងវិញនេះដែរ គឺកើតឡើងចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរមិនសូវជាល្អនឹងគ្នាសោះ។ តើការណ៍នេះ អាចជាសញ្ញាវិជ្ជមានឡើងវិញនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកឫយ៉ាងណា?