តើកម្ពុជា ពិតជាចង់ដោះដៃពីអាមេរិកមែនឬ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២០
ក្រោយពីការបាត់បង់គណបក្សប្រឆាំងដ៏ធំនៅកម្ពុជា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ បានបានលើកឡើង ពីភាពអវិជ្ជមាននៃចំណងទំនាក់ទំនង រវាងអាមេរិក និងកម្ពុជា។ ឯកអគ្គរដ្ឋទូតអាមេរិក ថ្លែងថា រដ្ឋាភិបាលកម្ពុជា ហាក់ដូចជាមិនចាប់អារម្មណ៍ពីអាមេរិកសោះ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ទោះអាមេរិកបានប្រឹងប្រែងរក្សាចំណងការទូតជាថ្មី ក្នុងរយៈពេល ២៥ឆ្នាំនេះក៏ដោយ។ ចំណែក រដ្ឋាភិបាលកម្ពុជា គិតថា នេះមកពីអាមេរិកទេ ដែលមិនយល់តម្រូវការរបស់កម្ពុជា ហើយចេះតែ ដើរហួសពីអ្វីដែលបានសន្យានឹងគ្នាកន្លងមក។ តែអ្នកវិភាគមួយចំនួន យល់ថា កម្ពុជាទំនងជាចង់ដោះដៃពីអាមេរិក ព្រោះតែមានចិនជាបង្អែក។