ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​មុន​នឹង​ចែក​រំលែក​ព័ត៌​មាន​លើ​បណ្ដាញ​សង្គ​ម​អ្នក​ប្រើ​ប្រាស់​ត្រូវ​គិត​លើ​ចំណុច​អ្វី​ខ្លះ​?​​

សំឡេង ១១:១២
ត្រូវចងចាំថា បណ្ដាញសង្គមគឺជាអាវុធមុខពីរ
ត្រូវចងចាំថា បណ្ដាញសង្គមគឺជាអាវុធមុខពីរ @Internet

ថ្មីៗ​បណ្ដាញ​សង្គម​ហ្វេស​បុក​បាន​ធ្វើ​ឲ្យ​បុគ្គល​ពីរ​នាក់​ជាប់​ពន្ធនាគារ​និង​អស់​តំណែង​។ ការណ៍​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ពួក​គេ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​តាម​តែ​អារម្មណ៍ ខណៈ​បណ្ដាញ​សង្គម​ជា​ពិសេស​ហ្វេស​បុក​តែ​ម្ដង ត្រូវ​បាន​អ្នក​ធ្វើ​ការ​ផ្នែក​សង្គម​ឲ្យ​រហ័ស​នាម​ថា ជា​កាំបិទ​មុខ​ពីរ​។ កាំបិទ​មុខ​ពីរ​ក្នុង​ន័យ​នេះ​គឺ​ប្រើ​ត្រូវ​ចំណេញ​ដល់​សង្គម តែ​បើ​ប្រាស់​ខុស​នាំ​មក​នូវ​បញ្ហា​ដល់​សង្គម​និង​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង​។ ​ដូច្នេះ​មុន​នឹង​ចែក​រំលែក​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​អ្នក​ប្រើ​ប្រាស់​ត្រូវ​គិត​លើ​ចំណុច​អ្វី​ខ្លះ​?