បទយកការណ៍

កសិករ​នៅ​កំពង់​ចាម​ជំពាក់​បំណុល​គេ​ដោយ​សារ​បន្លែ​ថោក​!​

សំឡេង ០៧:៤៤
កសិករ​ដាំបន្លែ នៅ​ខេត្ត​កំពង់​ចាម
កសិករ​ដាំបន្លែ នៅ​ខេត្ត​កំពង់​ចាម @RFI

ផុត​ពី​តម្លៃ​ស្រូវ​ពេល​នេះ​ដល់​បញ្ហា​បន្លែ​វិញ​ម្តង​។ កសិករ​នៅ​ខេត្ត​កំពង់​ចាម​ និយាយ​ថា ​បន្លែ​ឆ្នាំ​នេះ​មិន​ខុស​ពី​ឆ្នាំ​មុន​ទេ​ គឺ​លក់​បាន​តម្លៃ​ទាប​ ធ្វើ​ឲ្យ​ពួក​គាត់​ខាត​ដើម​។ ឆ្នាំ​មុន​ក៏​ខាត​ ឆ្នាំ​នេះ​ខាត​ទៀត​ កសិករ​ថា​អ្នក​ដាំ​បន្លែ​ជា​ច្រើន​បាន​ធ្លាក់​ខ្លួន​ជា​អ្នក​ជំពាក់​បំណុល​គេ​។ ចំណែក​មន្រ្តី​កសិកម្ម​វិញ​ អះ​អាង​ថា​ដើម្បី​ជួយ​កសិករ​បាន​ត្រូវ​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​ច្រើន​ណាស់​។