ភ្ញៀវប្រចាំថ្ងៃ
លោក វិចទ័រ ហ្សូនា៖« នៅឆ្នាំ ២០២០ កម្ពុជានឹងមានអគ្គិសនីប្រើប្រាស់គ្រប់តំបន់»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១៦
មកទល់ពេលនេះការផ្គត់ផ្គង់អគ្គិសនី តាមរយៈបណ្តាញចែកចាយរបស់រដ្ឋ មានចំនួនជិត ៨០ភាគរយហើយ។ នៅឆ្នាំ ២០២០ខាងមុខ អគ្គិសនីកម្ពុជានឹងគ្របដណ្តប់ទៅដល់ភូមិចំនួនជាង ១៤០០០ភូមិ នៅទូទាំងប្រទេស។ លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ថ្លែងប្រាប់វិទ្យុ RFI ថា រយៈពេល ៣ឆ្នាំទៀត កម្ពុជានឹងមានអគ្គិសនីប្រើប្រាស់គ្រប់គ្នា ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល នាអាណត្តិទី ៥នេះ។ លោកវិចទ័រ ហ្សូនា បញ្ជាក់ថាទៅអនាគតកម្ពុជានឹងមានអគ្គិសនីលក់ទៅក្រៅប្រទេសផងដែរ។