វៀតណាម គឺជាតែមនយោបាយធំនៅក្នុងស្រុកខ្មែរ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បញ្ហាទាក់ទងជាមួយនឹងប្រទេសវៀតណាម ដូចជាបញ្ហាជនអន្តោប្រវេសន៍វៀតណាម បញ្ហាដ៏រស៊ើប និងចម្រូងចម្រាស់ព្រំដែនវៀតណាម-កម្ពុជា គឺជាប្រធានបទក្តៅដែលគេតែងតែសង្កេតឃើញក្នុងសង្គមនយោបាយកម្ពុជា។ អ្នកវិភាគ និងអ្នកតាមដានសង្គម បានលើកឡើងថា បញ្ហាទាំងពីរនេះ មកពីកត្តាប្រវត្តិសាស្ត្រ បញ្ហាជាតិនិយម និងកំសោយរបស់ខ្មែរខ្លួនឯងដែលមិនអាចឆ្លងផុតបញ្ហាដែលទាក់ទិននឹងប្រទេសវៀតណាមនេះ។ យ៉ាងណាក៏ដោយ អ្នកវិភាគ និងអ្នកតាមដានសង្គមនយោបាយ បានស្នើឱ្យសង្គមទាំងមូល ប្រជាពលរដ្ឋគ្រប់រូប និងអ្នកនយោបាយ រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែពង្រឹងសមត្ថិភាពរបស់ខ្លួនឯង និងមើលឱ្យឆ្ងាយពីបញ្ហាព្រំដែន។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ