បទយកការណ៍

ថោង​វិញ ជនជាតិ​​វៀតណាម​​ធ្វើការ​​នៅ​​កម្ពុជា​​ថែម​ទាំង​​ចង់​បាន​​ស្វាមី​​ខ្មែរ​​ទៀត​

សំឡេង ០៧:១៣
ច្រកអន្តរជាតិកម្ពុជាវៀតណាមបាវិតក្នុងខេត្តស្វាយរៀង
ច្រកអន្តរជាតិកម្ពុជាវៀតណាមបាវិតក្នុងខេត្តស្វាយរៀង RFI/ Siv Chana

ថោង​វិញ​ជា​ក្រមុំ​ជនជាតិ​វៀតណាម​ម្នាក់ ដែល​កំពុង​រស់នៅ​និង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា។ ក្នុងពេលដែល​មានការ​សង្ស័យថា​ជនជាតិ​វៀតណាម​ច្រើន​ម៉ឺន​នាក់ រស់នៅ​កម្ពុជា​ដោយ​ខុសច្បាប់ តែ​កញ្ញា ថោង​វិញ មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ក្នុងការ​ស្នាក់នៅ នៅ​កម្ពុជា។ ថោង​វិញ ចេះ​និយាយ​ខ្មែរ និង​បានដឹងថា​មានការ​ស្អប់​ជនជាតិ​វៀតណាម ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ចំនួន។ តែ​នាង​និយាយថា នោះ​មិនមែនជា​បញ្ហា​សម្រាប់​គាត់​ឡើយ។ គាត់​មក​កម្ពុជា​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ ថែមទាំង​ចង់បាន​ស្វាមី​ជា​ជនជាតិខ្មែរ​ទៀតផង។