ការ​នេសាទ​សមុទ្រ​លែង​សូវ​ជួប​គ្រោះ​ថ្នាក់​នៅ​ពេល​មាន​ទូរស័ព្ទ​ដៃ​និង​ការ​ព្យាករណ៍​អាកាស​ធាតុ

សំឡេង ០៧:៥៧
ទូក​នេសាទ
ទូក​នេសាទ

ពី​មុន​នៅ​ពេល​ចេញ​ទូក​នេសាទ គឺ​ចេញ​ទៅ​បាត់​គ្មាន​មធ្យោបាយ​ទាក់​ទង​មក​ដី​គោក​ទេ បើ​សុខ​បាន​វិល​មក​វិញ បើ​ជួប​គ្រោះ​ថ្នាក់​ក៏​គ្មាន​អ្នក​ដឹង។ តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អ្នក​នេសាទ​សមុទ្រ មាន​ភាព​ងាយ​ស្រួល​ជាង​មុន ពី​ព្រោះ​មាន​ទូរស័ព្ទ​ទាក់​ទង​គ្នា មាន​ការ​ព្យាករណ៍​ធាតុ​អាកាស គ្រាន់​ស្តាប់ ឲ្យ​ដឹង​ពី​ព្យុះ ​ភ្លៀង។ នៅ​ខេត្ត​កែប តំបន់​ទេសចរណ៍ របរ​នេសាទ​សមុទ្រ ចិញ្ចឹម​ពលរដ្ឋ​ច្រើន​រយ​គ្រួសារ​ណាស់។