អ្វីទៅនៅពីក្រោយការរកមិនឃើញ ជនគប់គ្រាប់បែកក្នុងហ្វូងបាតុករ កាលពី១៨ឆ្នាំមុន?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ព្រឹកថ្ងៃចន្ទនេះ គឺជាខួប១៨ឆ្នាំ នៃព្រឹតិ្តការណ៍គប់គ្រាប់បែកនៅពីមុខអតីតមន្ទីររដ្ឋសភាចាស់ នៅថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧។ ដូចរៀងរាល់ឆ្នាំដែរ នៅឆ្នាំនេះ គណបក្សសង្រ្គោះជាតិរៀបចំប្រារព្ធពិធីបង្សុកូលរាប់បាត ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់បាត់បង់ជីវិតទាំងនោះ។ គិតត្រឹមឆ្នាំ២០១៥នេះ គឺ១៨ឆ្នាំហើយ ដែលអ្នកស្លាប់ដែលជាបាតុករទាំងនោះ នៅតែមិនទាន់ទទួលបាននៅឡើយ ពាក្យថា យុត្តិធម៌។ ពាក្យថា យុត្តិធម៌នេះ គឺមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា តែងតែអំពាវនាវសុំពីរដ្ឋាភិបាល។ ប៉ុន្តែហេតុអ្វី មកដល់ពេលនេះហើយ យុត្តិធម៌នៅតែមិនទាន់មានពន្លឺបន្តិចសោះសម្រាប់អ្នកស្លាប់?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ