អានតួអត្ថបទ
បទយកការណ៍

តើ​​យើង​​អាច​ជួយ​​អ្វីខ្លះ​​ដល់​​អា​រ៉ែ​​ង​​បន្តទៀត​?

សំឡេង ០៨:២១
ដើមឈើធំៗដែល​មាននៅ​តំបន់​អា​រ៉ែ​ង
ដើមឈើធំៗដែល​មាននៅ​តំបន់​អា​រ៉ែ​ង RFI/ សហការី
ដោយ៖ អ៊ឹម ណាវិន

តើ​​យើង​​អាច​ជួយ​​អ្វីខ្លះ​​ដល់​​អា​រ៉ែ​ង​​បន្តទៀត​? ​ជា​​សំណួរ​​ដែល​​គេ​​បាន​​សួរ​​គ្នា​​ដើម្បី​​រក​​មធ្យោបាយ​​ជួយ​​តំបន់​​អា​រ៉ែ​ង​។ សំណួរ​​នេះ​​កើតមាន​ បន្ទាប់​ពី​​មនុស្ស​​មួយ​ក្រុម​ ដឹកនាំ​​ដោយ​​លោក​​ព្រាប​ កុល​ ប្រធាន​​អង្គការ​​តម្លាភាព​​កម្ពុជា​ ចុះ​ទៅ​​សិក្សា​​ស្វែងយល់​​ពី​​សក្តានុពល​​តំបន់​​អា​រ៉ែ​​ង ​កាល​ពី​​ចុង​​សប្តាហ៍​​មុន​។ ​ក្រោយ​ពី​​បាន​​ស្នាក់នៅ ​បាន​ឃើញ​ព្រៃ ​សត្វព្រៃ ​ទឹកជ្រោះ ​ឃើញ​អូរ ​ឃើញ​​ស្ទឹង​ ដែល​ជា​​សម្រស់​​អា​រ៉ែ​​​ង​​រួចមក ​មនុស្ស​​មួយក្រុម​​នេះ ​បាន​សម្រេច​​ថា​​នឹង​​បង្កើត​​ទំព័រ​​Facebook​ មួយ​​ឈ្មោះថា​ We love nature​។ ទំព័រ​​នេះ​​នឹង​​បង្ហោះ​​រូបភាព​ ព័ត៌មាន​​ពី​​អា​រ៉ែ​ង​ ជា​​បន្តបន្ទាប់​។ ចំណែក​​ជំហាន​​ទី២ ​ពួកគេ​រួមគ្នា​ថា ត្រូវបង្កើត​មូលនិធិ​មួយ សម្រាប់​យកទៅជួយ​លើកកម្ពស់​ចំណេះដឹង ការរស់នៅ និង​ផ្នែកអនាម័យ របស់​ពលរដ្ឋ​នៅ​អា​រ៉ែ​ង។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ