ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើសិស្សធ្លាក់បាក់ឌុប គួរធ្វើអ្វីទៀត?

សំឡេង ១០:២៥
សិស្ស​កំពុង​មើល​លទ្ធផល​ប្រឡង​បាក់ឌុប​​នៅវិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥​
សិស្ស​កំពុង​មើល​លទ្ធផល​ប្រឡង​បាក់ឌុប​​នៅវិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥​ RFI/Vann Sokunthea

ឆ្នាំ​២០១៦នេះ ​សិស្ស​ប្រឡង​​ធ្លាក់​បាក់ឌុប មាន​ចំនួន​ជាង​៣ម៉ឺន​៣ពាន់នាក់ ហើយ អ្នក​ប្រឡ​ង​ជាប់សញ្ញាបត្រ​​មធ្យមសិក្សា​ទុតិយភូមិមាន​ចំនួន​ជាង​៥ម៉ឺន​៥ពាន់នាក់។ គេ​​មើល​ឃើញថា ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធជា​ច្រើន​ ខំប្រឹង​យកចិត្តទុកដាក់​រៀបចំ​វេទិកា​តម្រង់​ទិស​ ឲ្យ​ពួក​គេ​ចូល​រៀន​មហាវិទ្យាល័យ។ ជាមួយ​គ្នា​នេះ អ្នក​ជាប់​បាក់ឌុប​ ពិសេស​បេក្ខជន​និទ្ទេសA ក៏​ត្រូវបាន​ទទួល​ការកោត​សរសើរ​ និង​ទទួល​ការ​អបអរ​​ស្វាគមន៍ ​រហូត​ដល់​ថ្នាក់​ នាយករដ្ឋមន្ត្រី ​អនុញ្ញាត​ឲ្យ​ចូល​ជួប​សំណេះ​សំណាល​ ​នៅ​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រីក្នុង​សប្តាហ៍​ក្រោយនេះ​​ទៀត​ផង។ ក៏​ប៉ុន្តែ ចំពោះសិស្ស​ប្រឡង​​ធ្លាក់​បាក់ឌុបវិញ គេសង្កេត​ឃើញថា ហាក់​មិន​សូវ​មាន​អ្នកណា​យក​ចិត្ត​ទុក​ដាក់​ច្រើន​ប៉ុន្មាន​​ឡើយ​។ ដូច្នេះ តើពួក​គេទាំង​នោះ ​គួររៀន​ឡើង​វិញ ឬ​គួរ​​ធ្វើ​អ្វីទៀត? សូម​ស្តាប់ សេចក្តីរាយការណ៍​របស់​ ហេង ឧត្តម ៖​