ភ្ញៀវប្រចាំថ្ងៃ
លោកស្រី ហ៊ូ និរមិត្តា៖«គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ២០១៦-២០៣០ គឺមិនទុកឲ្យអ្នកណាម្នាក់នៅឯកោ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៥:២០
ក្រសួងកិច្ចការនារីនៅថ្ងៃអង្គារនេះ បានរៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩នេះ នៅឯមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ។ លោកស្រី ហ៊ូ និរមិតា្ត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកិច្ចការនារី បានថ្លែងថា ការគិតគូរពីការអភិវឌ្ឍធនធានមនុស្សគឺ ជារឿងអត្ថិភាព ក្នុងការរួមចំណែកពង្រឹងសមភាពយ៉ែនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រីក្នុងកិច្ចគាំពារសង្គម ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលកម្ពុជា។