ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​ទទួល​បាន​ការងារ​នៅ​ក្រៅ​ប្រទេស​ជា​មោទនភាព​លើ​វិស័យ​ការងារ​ឬ​ជា​កង្វះ​ខាត​របស់​រដ្ឋ ?

សំឡេង ១០:៤៤
រូបភាព​តំណាង៖ ការ​​ទទួល​​បាន​​ការងារ​​នៅ​​ក្រៅ​​ប្រទេស​​ជា​​មោទនភាព​​លើ​​វិស័យ​​ការងារ​​ឬ​​ជា​​កង្វះ​​ខាត​​របស់​​រដ្ឋ ?
រូបភាព​តំណាង៖ ការ​​ទទួល​​បាន​​ការងារ​​នៅ​​ក្រៅ​​ប្រទេស​​ជា​​មោទនភាព​​លើ​​វិស័យ​​ការងារ​​ឬ​​ជា​​កង្វះ​​ខាត​​របស់​​រដ្ឋ ? RFI

ពលករ​កម្ពុជា​ដែល​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​កាន់​តែ​មាន​បរិមាណ​កើន​ឡើង​ជា​លំដាប់។ មាន​ការ​ប៉ាន់​ប្រមាណ​ថា​មាន​ពលរដ្ឋ​ខ្មែរ​ទាំង​ស្រប​ច្បាប់​ និង​ខុស​ច្បាប់​ប្រមាណ ១,៥​លាន​នាក់ កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ វត្តមាន​ពលករ​ខ្មែរ​ចំណាក​ស្រុក​ដ៏​ច្រើន​បែប​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ការ​ចាប់​អារម្មណ៍ និង​ជួយ​សម្រួល​លទ្ធភាព​ជូន​ពលករ​ជា​ពិសេស​ផ្តោត​ទៅ​លើ​ភាព​ស្រប​ច្បាប់​របស់​ពួក​គេ។ បញ្ហា​ពលករ​ចំណាក​ស្រុក​ខ្មែរ នៅ​ក្រៅ​ប្រទេស​នេះ កន្លង​មក ក៏​មាន​ការ​រិះគន់​ដែរ​ថា​បណ្តាល​មក​ពី​កង្វះ​ការងារ និង​ប្រាក់​ឈ្នួល​មិន​ទាន់​សមរម្យ​នៅ​ក្នុង​ស្រុក។