អ្នកទេសចរបរទេសចង់មើលសត្វព្រៃនៅកម្ពុជាខណៈពលរដ្ឋប្រទេសនេះបាញ់សម្លាប់សត្វ ទទួលទានសាច់សត្វព្រៃទៅវិញ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៨:៣៩
តាមរយៈមជ្ឈមណ្ឌល សំ វាសនា ដែលទើបទទួលបានពានរង្វាន់ World Responsible Tourism Award ឆ្នាំ ២០១៦ អ្នកទេសចរបរទេសជាច្រើនបានមកទស្សនាសត្វព្រៃនៅកម្ពុជា តាមរយៈកម្មវិធីអេកូទេសចរណ៍។ អេកូទេសចរណ៍ ឬទេសចរណ៍ធម្មជាតិ បានផ្តល់ថវិកាចូលសហគមន៍ ដែលមានជម្រកសត្វព្រៃ ប៉ុន្តែខណៈដែលសត្វព្រៃទាក់ទាញអ្នកទេសចរ ផ្តល់ចំណូលដល់សហគមន៍ បែរជាពលរដ្ឋខ្មែរមួយចំនួននាំគ្នាសម្លាប់សត្វព្រៃ ទទួលទានសត្វព្រៃ ដែលជាមូលហេតុមួយ នាំឲ្យសត្វព្រៃហិនហោច ទៅវិញ។