ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកនិពន្ធ​៖​យុវជន​​គួរ​ប្រើ​​SmartPhone ​ឲ្យ​​Smart​(ឆ្លាត)​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទំនោរ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​​ទំនើប​ឫ​ហៅថា​SmartPhoneរបស់​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែមាន​សន្ទុះច្រើនឡើងៗរាប់​តាំងពី​មនុស្ស​វ័យក្មេង​ដល់​មនុស្ស​វ័យ​កណ្តាល ជាពិសេស​គឺ​យុវវ័យ​នេះ​តែម្តង។ អ្នកខ្លះ​ប្រើប្រាស់​រហូត​ស្ទើរ​ភ្លេច​បាយ​ភ្លេច​ទឹក ភ្លេច​ដេក​ភ្លេច​ពួន ព្រោះតែ​ងប់​ង​ល់​លើ​បណ្តាញ​សង្គម និង​ហ្គេម​ជាដើម។ ទំនោរ​ខ្លាំង​ហួសហេតុ​របស់​យុវវ័យ​នេះ បានធ្វើ​ឲ្យ​ពួកគេ​លែង​នឹកនា​ទាល់តែសោះ​លើ​ការ​​កាន់​​សៀវភៅអាន។ អ្នកនិពន្ធ អ្នកស្រាវជ្រាវ មិនបាន​ហាម​យុវវ័យ​ប្រើប្រាស់​ទូរស័ព្ទ​នេះ​ទេ ប៉ុន្តែ​ពួកគេ​គួរតែ​ប្រើប្រាស់​ដោយ​ឆ្លាត​វៃ។ ឆ្លាត​វៃ គឺ​ចេះ​ប្រើប្រាស់​ឲ្យ​មាន​ប្រយោជន៍​តាមរយៈ​ការអាន​សៀវភៅ​តាម​អន​ឡាញ និង​ប្រើប្រាស់​ដោយមាន​ពេល​មាន​វេលា​ត្រឹមត្រូវ។

អ្នក​ប្រើប្រាស់​​ទូរស័ព្ទ​SmartPhone ​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​​មាន​​ចំនួន​​កាន់តែ​​ច្រើន​​ឡើង​ៗ​។​​
អ្នក​ប្រើប្រាស់​​ទូរស័ព្ទ​SmartPhone ​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​​មាន​​ចំនួន​​កាន់តែ​​ច្រើន​​ឡើង​ៗ​។​​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត