ភ្ញៀវប្រចាំថ្ងៃ

លោក យឹម សុវណ្ណ​៖ “បាតុកម្ម​គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​បក្ស​ប្រឆាំង”

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​នេះ គឺ​លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​អះអាង​ថា គណបក្ស​ប្រឆាំង​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ជម្លោះ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ។ សម្រាប់​គណបក្ស ​ការ​ចរចា​គឺ​ជា​ជម្រើស​មួយ ប៉ុន្តែ​គណបក្ស​ប្រឆាំង​មិន​បោះបង់​ចោល​ឡើយ​បាតុកម្ម​ ដែល​ជា​ជម្រើស​ចុង​ក្រោយ ប្រសិន​បើ​ការ​ចរចា​ជាប់​គាំង​ដោះស្រាយ​មិន​ចេញ។ ប្រតិកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​នេះ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន ដែល​ប្រធាន​គណបក្ស​កាន់​អំណាច​ប្រកាស​បិទ​ផ្លូវ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ប្រសិន​បើ​លើក​យក​របៀប​វារៈ​លោក សម​រង្ស៊ី និង​អ្នក​ប្រឈម​នឹង​ប្រព័ន្ធ​តុលាការ។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ
លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ RFI