បទយកការណ៍

លោកយី សុខ​សាន្ត៖ ការ​ចេញ​ពី​ពន្ធនាគារ មិន​មែន​ជា​សុបិន​ទៀត​ទេ

សំឡេង ០៩:៣០
ពិធី​សាសនា​ដេញ​ឧបទ្រព​ចង្រៃ ក្រោយ​ពី​មន្ត្រី​អាដហុក​ទាំង៤​ចេញពី​ពន្ធនាគារ
ពិធី​សាសនា​ដេញ​ឧបទ្រព​ចង្រៃ ក្រោយ​ពី​មន្ត្រី​អាដហុក​ទាំង៤​ចេញពី​ពន្ធនាគារ RFI

លោក​យី សុខ​សាន្ត ជា​មន្ត្រី​អាដ​ហុក​ក្រោយ​ពី​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ លោក​បាន​លើក​ឡើង​ថា​កន្លង​មក​ពេល​លោក​សម្រាន្ត លោក​ធ្លាប់​សុបិន​ឃើញ​លោក​បានចេញ​ពី​ពន្ធនាគារ ប៉ុន្តែ​ពេល​នេះ​គឺ​លោក​មិន​ស្ថិត​នៅ​ក្នុង​ក្តី​សុបិន​ទៀត​ទេ​។ ទន្ទឹម​នឹង​ការរីក​រាយ ​ក្រោយ​ពី​ចេញ​ពី​ពន្ធនាគារ​នេះ លោក​ក៏​ជឿ​ជាក់​ថា​តុលាការ​នឹង​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អម្បាលម៉ាន​ ចំពោះ​រួប​លោក និង​មន្ត្រី​អាដហុក រួម​ទាំង​មន្ត្រី​គជប ដែរ​។