ភ្ញៀវប្រចាំថ្ងៃ
លោក យឹម សុវណ្ណ៖ មនុស្សមួយក្រុមមកវាយតំណាងរាស្ត្រនៅរដ្ឋសភាយ៉ាងព្រៃផ្សៃបំផុត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២៣
ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFIនៅថ្ងៃចន្ទនេះគឺលោក យឹម សុវណ្ណ ដែលជាអ្នកនាំពាក្យឱ្យគណបក្សសង្គ្រោះជាតិ។ តំណាងរាស្ត្ររូបនេះបានថ្លែងនៅពេលរសៀលថា ការរក្សាសន្តិសុខនៅរដ្ឋសភាកម្ពុជា«ធូររលុងខុសពីធម្មតា» មុនពេលដែលសហការីពីររូបបានរងការវាយប្រហារដ៏ហិង្សាលើរូបកាយកាលពីព្រឹក។ ក្នុងនាមគណបក្សប្រឆាំង លោក យឹម សុវណ្ណ ជឿថា ក្រសួងមហាផ្ទៃ«នឹងចាត់វិធានការ»ដើម្បី«ការពារមុខមាត់ប្រទេសកម្ពុជា»។