លោក​យន់ សុផាត ពី​ក្មេង​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​ជី​កសិកម្ម

សំឡេង ០៧:៥៥
រូបភាពតំណាង៖ លោក​​យន់ សុផាត ពី​​ក្មេង​​រស់​​នៅ​​ក្នុង​​មណ្ឌល​​កុមារ​​កំព្រា​​ក្លាយ​​ជា​​ម្ចាស់​​ក្រុម​ហ៊ុន​ផលិត​​ជី​​កសិកម្ម
រូបភាពតំណាង៖ លោក​​យន់ សុផាត ពី​​ក្មេង​​រស់​​នៅ​​ក្នុង​​មណ្ឌល​​កុមារ​​កំព្រា​​ក្លាយ​​ជា​​ម្ចាស់​​ក្រុម​ហ៊ុន​ផលិត​​ជី​​កសិកម្ម © ណាវិន

លោក យន់ សុផាត អគ្គនាយក​ក្រុម​ហ៊ុន​ផលិត​ជី​កសិកម្ម​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​និយាយ​ថា យុវជន​នឹង​មាន​ឱកាស​ជោគ​ជ័យ​គ្រប់ៗ​គ្នា ប្រសិន​ជា​ពួក​គេ​ចេះ​អ្វី​មួយ ចេះ​ឲ្យ​ប្រាកដ​នោះ។ លោក​និយាយ​បែប​នេះ ដោយ​សារ​មាន​ខ្លួន​ឯង​ជា​ឧទាហរណ៍​ស្រាប់។ ឧទាហរណ៍​គឺ ពី​កុមារភាព​លោក​ជា​ក្មេង​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា បន្ទាប់​មក​លោក​តស៊ូ​រៀន​សូត្រ រហូត​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស គឺ​ប្រទេស​ថៃ និង​អូស្រា្តលី ខាង​កសិកម្ម នៅ​ទី​បំផុត​លោក​បាន​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​ជី​កសិកម្ម ដោយ​ខ្លួន​ឯង។