បទយកការណ៍

យុវជន​ចង់​ឃើញ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ចាប់​ពី​ពេល​នេះ​ទៅ​មាន​ភាព​ត្រឹម​ត្រូវ

សំឡេង ០៧:២២
សកម្មភាព​ចុះ​ឈ្មោះបោះឆ្នោត​​នៅ​ថ្ងៃ​ទី១
សកម្មភាព​ចុះ​ឈ្មោះបោះឆ្នោត​​នៅ​ថ្ងៃ​ទី១ @NEC Spokesperson

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កំពុង​ដំណើរ​ការ​ចុះ​បញ្ជី​អ្នក​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ។ ប្រជាពលរដ្ឋ​បាន​ចេញ​ទៅ​ចុះ ឈ្មោះ​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​ឡែក​យុវជន​វិញ ក៏​បាន​សកម្មភាព​នៅ​ក្នុង​កិច្ចការ​សង្គម​នេះ​ដែរ ​នោះ​គឺ​ការ​ចូលរួម​សង្កេតការណ៍។ មាន​យុវជន​ជា​ច្រើន​បាន​កំពុង​ចូលរួម​សង្កេតការណ៍​ការ ពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ យុវជន​ស្ម័គ្រ​ចិត្ត​សង្កេតការណ៍ បាន​បញ្ជាក់​ថា ពួកគេ​ចង់​ឃើញ​ការ​បោះឆ្នោត នៅ​កម្ពុជា​មាន​ភាព​ត្រឹម​ត្រូវ​ចាប់​ពី​ពេល​នេះ​តទៅ។