ភ្ញៀវប្រចាំថ្ងៃ

វេជ្ជបណ្ឌិត ប៊ុន ស្រេង​៖ ជំងឺ​ Zika ឆ្លង​តាម​មូសខ្លា​ខាំ ការ​បញ្ចូល​ឈាម និង​ការ​រួមភេទ ហើយ​បង្ក​ផល​លំបាក​ខ្លាំង​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ទារក​តូច!

សំឡេង ១៥:១៥
លោកវេជ្ជបណ្ឌិត ប៊ុន ស្រេង ​ជា​អនុ​ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​
លោកវេជ្ជបណ្ឌិត ប៊ុន ស្រេង ​ជា​អនុ​ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ សហការី

ថ្មីៗ​នេះ ជំងឺ​ និង​វីរូសZika ផ្ទុះ​ឡើង​ជា​ច្រើន​ករណី នៅ​ប្រទេស​សិង្ហបុរី ហើយ​ភ្លាមៗ​ក្រសួង​សុខាភិបាល​ បាន​ដាក់​ម៉ាស៊ីន​ស្ទង់​កម្តៅ​នៅ​តាម​ព្រលាន​យន្តហោះ និង​នៅ​ព្រំដែន។ ដើម្បី​យល់​ពី​ជំងឺ Zika នេះ វិទ្យុ​បារាំង​បាន​អញ្ជើញ​លោក​វេជ្ជបណ្ឌិត ប៊ុន ស្រេង​ ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ធ្វើ​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ។ លោក​វេជ្ជបណ្ឌិត ប៊ុន ស្រេង​ បាន​បញ្ជាក់​ថា ជំងឺ Zika ​នេះ បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​តែ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក​តូចៗ​ទេ តែ​ចំពោះ​មនុស្ស​ធំ គឺ​មិន​សូវ​ធ្វើ​ទុក្ខ​ទោស​ប៉ុន្មាន​ទេ ហើយ​អាច​ជា​ទៅ​វិញ​ដោយ​ឯងៗ​។ បើ​តាម​លោក​វេជ្ជបណ្ឌិត វីរុស ​Zika នេះ គឺ​ឆ្លង​តាម​មូស​ខ្លា​ខាំ តាម​ការ​ចាក់​បញ្ចូល​ឈាម និង​ឆ្លង​តាម​ការ​រួមភេទ​ដោយ​មិន​ប្រើ​ស្រោម​អនាម័យ។ សូមស្តាប់​បទសម្ភាស​រប់ស​ហេង ឧត្តម ជាមួយ​នឹង​លោក​វេជ្ជបណ្ឌិត ប៊ុន ស្រេង៖