បទយកការណ៍
កម្មវិធីស្ពានចម្លងជួយអ្នករៀនបានតិចឲ្យមានជំនាញបច្ចេកទេស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣៨
ប្រសិនអ្នកឈប់រៀនត្រឹមថ្នាក់ទី៨ថ្នាក់ទី៩ ហើយមានបំណងចង់រៀនជំនាញបច្ចេកទេស សូមទាក់ទងវិទ្យាស្ថានពហុបច្ចេកទេសនៅក្នុងខេត្តលោកអ្នក ដើម្បីចូលសិក្សាកម្មវិធីស្ពានចម្លង។ ស្ពានចម្លងជួយបង្រៀនអ្នក ឲ្យមានចំណេះស្មើអ្នករៀនចប់ថ្នាក់ទី៩ ដើម្បីប្រលងចូលរៀនបច្ចេកទេសនានា។ បច្ចុប្បន្នកម្មវិធីស្ពានចម្លងកំពុងសាកល្បងក្នុងខេត្តកំពត ក្រុងភ្នំពេញ និងខេត្តបាត់ដំបង បន្ទាប់ពីឆ្នាំ២០១២ទៅកម្មវិធីនេះនឹងក្លាយជាកម្មវីធីជាតិ។