ការបោះបង្គោលព្រំដែនគោកកម្ពុជាមិនសូវជឿនលឿន
ចុះផ្សាយនៅថ្ងៃ៖
ឥឡូវ ការបោះបង្គោលព្រំដែនកម្ពុជា ជាមួយវៀតណាម ឡាវ និងថៃ យឺតជាងផែនការ ព្រោះ«ពិបាកច្រើន»។ ហេតុនេះ មានការជម្រុញគ្នា នៅក្នុងព្រឹត្តិការណ៍ពីរផ្សេងគ្នា៖ ទី១ ជំនួបម្សិលមិញ រវាងលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក ថាច់ ហ្ស៊ូ (Thach Du) ឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាម ហើយទី២ ជំនួបកាលពីថ្ងៃសុក្រ រវាងលោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា និងលោក ប្រាស៊ីត សាយ៉ាសិទ្ធ(Prasith SAYASITH) ឯកអគ្គរដ្ឋទូតថ្មីរបស់ឡាវ។ ថ្វីបើសល់តែ«១៤%»ជាមួយឡាវ និងសល់«២៤%»ជាមួយវៀតណាម ហើយបារាំងបានដាំឱ្យ៧៣ដើមជាមួយថៃក្តី ការដាំបង្គោលព្រំដែនគោកកម្ពុជា ទំនងមិនងាយចប់ជាស្ថាពរទេ។