កម្ពុជា
នាយករដ្ឋមន្ត្រីមានទីប្រឹក្សាផ្ទាល់ ២១ នាក់ និងជំនួយការ ៣៤ នាក់
ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ តែងតាំងទីប្រឹក្សា និងជំនួយការថ្មី សម្រាប់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ ព្រះរាជក្រឹត្យ ចុះថ្ងៃទី២៧កញ្ញា បានត្រាស់បង្គាប់ឲ្យបញ្ចប់តំណែងទីប្រឹក្សាផ្ទាល់ និងជំនួយការ លោកនាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានទទួលការតែងតាំង មុនថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៣។ ព្រះរាជក្រឹត្យ បានតែងតាំងថ្មី នូវទីប្រឹក្សាផ្ទាល់ ២១រូប ព្រមទាំងជំនួយការថ្មី ៣៤រូប សម្រាប់លោកនាយករដ្ឋមន្ត្រី។ ការតែងតាំងទីប្រឹក្សា និងជំនួយការនាយករដ្ឋមន្ត្រីនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអាណត្តិថ្មី ទើបតែបានបង្កើត៕
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖