បទយកការណ៍
បុរសស្រលាញ់បុរសនៅតែប្រឈមខ្លាំងចំពោះការរើសអើង និងការឆ្លងមេរោគអេដស៍
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៥១
សព្វថ្ងៃនេះបុរសស្រលាញ់បុរសដូចគ្នានៅប្រទេសកម្ពុជាមានការបើកចំហច្រើន ដោយសារតែអ្នកខ្លះមានអាជីព និង ការងាររៀងៗខ្លួន។ អាជីព និងការងារនេះហើយ ដែលអាចឲ្យពួកគេអាចមានលទ្ធភាពផ្គត់ផ្គង់ខ្លួនឯង និងរស់នៅតាមបែបឯករាជ្យបាន។ ប៉ុន្តែ ថ្វីត្បិតតែពួកគេមានសេរីភាពពីគំនាបផ្នែកហិរញ្ញវត្ថុក៏ពិតមែន ក៏បុរសស្រលាញ់បុរសដូចគ្នាក្នុងប្រទេសកម្ពុជានៅតែប្រឈមមុខខ្លាំងចំពោះការរើសអើង និងការឆ្លងមេរោគអេដស៍។