អ្នក​ជិះ​ឡាន​ក្រុង​សុំ​ឲ្យ​កែ​លម្អ​ចំណត​រថយន្ត​និង​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ច្រើន

សំឡេង ០៩:០២
ពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋ
ពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋ សហការី

ពលរដ្ឋ​ជា​ច្រើន​បាន​ពេញ​ចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​សេវា​ដឹក​ជញ្ជួន​សាធារណៈ​របស់​សាលា ​ រាជធានី​ភ្នំពេញ​បី​ខ្សែរ​ដែល​បាន​ដំណើរ​ការ។​ ប៉ុន្តែ​ពួក​គេ​សុំ​ឲ្យ​អាជ្ញាធរ​អភិវឌ្ឈន៍​ចំណត​រថយន្ត​នីមួយ​ៗ​ ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន​ ដូចជា​ចំណត​គួរ​មាន​ដំបូល​ មាន​កន្លែង​អង្គុយ​ ចំណត​រថយន្ត​ក្រុង​សាធារណៈ ​មិន​ត្រូវ​បាន​មាន​អ្វី​មក​ឈប់​ឬ​ចត​ពី​លើ។​អាជ្ញាធរ​គួរ​តែ​ផ្សព្វផ្សាយ​ពី​សេវា​ដឹក​ជញ្ជួន​នេះ​ឲ្យ​បាន​ច្រើន​ ចំណែក​រថយន្ត​វិញ​គួរ​ណា​កែ​លម្អ​ឲ្យ​មាន​ភាព​ទាក់​ទាញ ​ជាង​សព្វ​ថ្ងៃ។