បទយកការណ៍

ពលរដ្ឋ​មួយចំនួន​វិលមក​ប្រើប្រាស់​អាហារ​សរីរាង្គ

សំឡេង ០៨:៤០
ប្រជាជន​កម្ពុជា​​ខ្លះ​ព្យាយាម​រកទិញ​ផលិតផល​ដែល​គ្មាន​ប្រើ​សារធាតុ​គីមី
ប្រជាជន​កម្ពុជា​​ខ្លះ​ព្យាយាម​រកទិញ​ផលិតផល​ដែល​គ្មាន​ប្រើ​សារធាតុ​គីមី ©ដឺលុច/RFI

ជា​ផ្នែក​មួយ​នៃ​ការ​លើក​តម្កើង​កសិផល​ដែល​មិន​ប្រើ​សារធាតុ​គីមី ឬ​ថ្នាំពុល អង្គការ​សេដាក​បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​អង្ករ​សរីរាង្គ​រយៈ​ពេល​៣​ ខែ ​ចាប់​ពី​ខែ​មិថុនា​នេះ​ទៅ​ដល់​ខែ​សីហា​ នៅតាម​សាខា​ផ្សារ​អង្គការ​សេដាក ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ នៅ​តាម​សាខា​ផ្សារ​អង្គការ​សេដាក​គេ​ក៏​ឃើញ​មាន​បន្លែ ផ្លែឈើ និង​សាច់​ ដែល​ជា​កសិផល​ធម្មជាតិ​សុទ្ធសាធ​ផងដែរ។ ពលរដ្ឋ​អ្នក​ព្រួយបារម្ភ​អំពី​បញ្ហា​សុខភាព​ខ្លាំងក្លា​នោះ បាន​ព្យាយាម​ស្វែង​រកទិញ​អាហារ​សរីរាង្គ​គ្មាន​សារធាតុ​គីមី​ទាំងនេះ បើ​ទោះ​ជា​រវល់​យ៉ាងណា​ក៏​ដោយ។