អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​ការ​ទូត​បារាំង​ដើម​កំណើត​វៀតណាម​ប្រចាំ​កម្ពុជា ឆ្លៀត​បំរើ​ផល​ប្រយោជន៍​វៀតណាម?

សំឡេង ១០:១២
លោក​ស្រី Eva Nguyen Binh ឯក​អគ្គ​រដ្ឋ​ទូត​​ថ្មី​​របស់​​បារាំង  ប្រចាំ​​នៅ​​កម្ពុជា
លោក​ស្រី Eva Nguyen Binh ឯក​អគ្គ​រដ្ឋ​ទូត​​ថ្មី​​របស់​​បារាំង ប្រចាំ​​នៅ​​កម្ពុជា @vietnam-news
ដោយ៖ ញឹម សុផល
១៥ នាទី

 ប្រទេស​បារាំង​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បារាំង ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នានា​ដែរ ចុះ​ផ្សាយ​ថា នឹង​តែង​តាំង ឯកអគ្គ​រដ្ឋទូត​ថ្មី ប្រចាំ​នៅ​កម្ពុជា ជា​ស្ត្រី​ការ​ទូត​សញ្ជាតិ​បារាំង​មាន​ដើម​កំណើត​វៀតណាម។ ការ​តែង​តាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ ខណៈ​ដែល​ឯក​អគ្គរដ្ឋ​ទូត​បារាំង​បច្ចុប្បន្ន នឹង​ចប់​អាណត្តិ​របស់​ខ្លួន​នៅ​ខែ​ឧសភា​ខាង​មុខ។ ជុំវិញ​ការ​តែង​តាំង​ឯកអគ្គ​រដ្ឋទូត​ថ្មី​របស់​បារាំង លោក​ស្រី Eva Nguyen Binh សម្រាប់​អាណត្តិ​ការ​ទូត​បន្ត​នៅ​កម្ពុជា​ដូច្នេះ មាន​មតិ​មួយ​ចំនួន​សម្តែង​ការ​បារម្ភ​ពី​ការ​បំរើ​ផល​ប្រយោជន៍​ឲ្យ វៀតណាម​ផង​ដែរ។ តែ​យោបល់​អ្នក​ជំនាញ​ការ​ទូត យល់​ថា​មិន​មាន​អ្វី​គួរ​បារម្ភ​ទេ។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ