កិច្ចសន្យា​ខ្លី​ជា​ឧបសគ្គ​សំរាប់​កម្មករ​កាត់ដេរ

សំឡេង ០៨:០២
យុទ្ធនាការ​របស់​កម្មករ​កាត់ដែរ​ប្រឆាំង​នឹង​ការ​អនុវត្ត​កិច្ចសន្យា​ខ្លីៗ
យុទ្ធនាការ​របស់​កម្មករ​កាត់ដែរ​ប្រឆាំង​នឹង​ការ​អនុវត្ត​កិច្ចសន្យា​ខ្លីៗ ©សុផល/RFI

ក្រុម​សហជីព​កម្មករ​ចំនួន​ជាង​៦០០​នាក់​ មកពី​ជាង​៥០​រោងចក្រ​កាត់ដេរ​ នៅក្នុង​ប្រទេស​កម្ពុជា​ បាន​ប្រមូលផ្តុំ​គ្នា​ កាលពី​ពេល​ថ្មីៗនេះ​ នៅឯ​ខេត្ត​កណ្តាល​ ដើម្បី​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​អនុវត្ត​កិច្ចសន្យា​ការងារ​ខ្លីៗ ដោយមាន​ការចូលរួម​ពី​តំណាង​សហជីព​បរទេស​ផងដែរ។យុទ្ធនាការ​នេះ​បាន​ចេញដំណើរ​ពី​ប្រទេស​កម្ពុជា ​បន្ទាប់ពី​មាន​ការ​កត់សំគាល់​ថា​ ការ​ប្រើប្រាស់​កិច្ចសន្យា​ខ្លីៗកើតមាន​កាន់តែ​ច្រើន​ នៅតាម​បណ្តារ​រោងចក្រ​កាត់ដេរ​នៃប្រទេសនេះ ដែលធ្វើ​អោយមាន​​ការ​ខាតបង់​នូវ​អត្ថប្រយោជន៍​ជាច្រើន​របស់​កម្មករ។​