លោក ចាន់ សូវេត៖«អាដហុកថ្កោលទោសអំពើហិង្សារបស់ប៉ូលិស»
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៩:១៩
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអង្គារទី១២វិច្ឆិកានេះ គឺលោកចាន់ សូវេត មន្ត្រីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្ស។ លោកចាន់ សូវេត បានតាមដានការប៉ះទង្គិចគ្នាដ៏ហិង្សារវាងក្រុមប៉ូលិស និងកម្មកររោងចក្រ SL នៅព្រឹកមិញនេះ ដែលបានបង្កអោយស្ត្រីម្នាក់ស្លាប់ របួសជាច្រើននាក់។ នៅក្នុងបទសម្ភាសជាមួយលាង ដឺលុច មន្ត្រីសមាគមសិទ្ធិមនុស្សរូបនេះ បានរៀបរាប់ទិដ្ឋភាពនៃការផ្ទុះហិង្សា និងបានថ្លែងថ្កោលទោសសមត្ថកិច្ចដែលប្រើអាវុធបង្ក្រាបក្រុមកម្មករ ដោយមិនបានប្រើវិធីចរចា។