លោក ចាន់ សុផល ៖ ប្រាក់ខែ ៩៥ ដុល្លារមិនទាន់គ្រប់គ្រាន់ទេសម្រាប់កម្មករដែលរស់នៅឆ្ងាយពីគ្រួសារ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ១១:៤១
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃនេះគឺលោក ចាន់ សុផល អ្នកសេដ្ឋកិច្ចឯករាជ្យ។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ លោក ចាន់ សុផលបានអះអាងថា ប្រាក់ខែ ៩៥ ដុល្លារក្នុងមួយខែ មិនទាន់គ្រប់គ្រាន់ទេសម្រាប់កម្មករដែលមិនរស់នៅជាចង្កោមគ្រួសារពីព្រោះពួកគេត្រូវចំណាយច្រើន។ យ៉ាងណាក៏ដោយ លោកយល់ថា កម្មករជាច្រើនបានទទួលប្រាក់ចំណូលលើសពីប្រាក់ខែគោលដែលបានកំណត់។ ដូច្នេះ ការចរចាគ្នាដោះស្រាយបញ្ហានេះ ជារឿងចាំបាច់ពីព្រោះការទុកឲ្យវិស័យកាត់ដេរដួលរលំ នឹងបង្កផលលំបាកច្រើនដល់ប្រទេសជាតិ។ សូមអញ្ជើញស្តាប់កិច្ចសម្ភាសន៍របស់ ប៉ែន បូណា ជាមួយលោក ចាន់ សុផល ដូចតទៅ៖