ភ្ញៀវប្រចាំថ្ងៃ

ឆាំង យុ៖ ពាក្យសម្តី​ដោះសា​របស់​មេដឹកនាំ​ខ្មែរក្រហម​មិនអាច​កែប្រែ​ប្រវត្តិសាស្រ្ត​បានទេ

សំឡេង ០៨:២៥
លោក ឆាង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
លោក ឆាង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ © អឹម​ណាវិន

នៅ​ក្នុង​ដំណើរការ​ជំនុំជម្រះ​សំណុំរឿង ០០២ កាលពី​​ដើមសប្តាហ៍​នេះ លោក នួន ជា ដែល​ជា​អតីត​អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​ បាន​អះអាង​ថា ក្រុមខ្មែរក្រហម មិនមែន​ជា​ឧក្រិដ្ឋជន ដូចការ​ចោទប្រកាន់​របស់​តុលាការ​ទេ។ តាមពិត ខ្មែរក្រហម​ គឺ​ជា​អ្នក​ស្នេហា​ជាតិ​។ ជា​អ្នក​តស៊ូ​ការពារ​ទឹកដី​ពី​ការឈ្លានពាន​របស់​វៀតណាម។ ការអះអាង​បែបនេះ​បាន​ធ្វើ​ឲ្យ​អ្នកខ្លះ ដែល​យុវជន​ជំនាន់​ក្រោយ​សម័យ​ខ្មែរក្រហម ហាក់ដូចជា​បង្ហាញ​នូវ​មន្ទិលសង្ស័យ​ចំពោះ​សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរក្រហម ដែល​ពួកគេ​ធ្លាប់តែ​អាន​កន្លងមក។ ប៉ុន្តែ ចំពោះ​លោក​ឆាង យុ នាយកមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​វិញ ចម្លើយ​ដោះសារបស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​​នៅពេលនេះ មិនអាច​កែប្រែប្រវត្តិសាស្រ្ត​បានទេ។ អតីត​មេដឹកនាំ​ខ្មែរក្រហម ដែល​ជា​ជនជាប់ចោទ​ ​ចង់​ឆ្លើយ​ដោះសា​ការពារ​ខ្លួន​យ៉ាងម៉េច​ក៏​ស្រេច​នឹងចិត្ត។ ប៉ុន្តែ អ្វី​ដែល​សំខាន់ គឺ​ ភស្តុតាង​យ៉ាងច្រើន​ ដែល​បញ្ជាក់​អំពី​ឧក្រិដ្ឋកម្ម​របស់​ពួកគេ។