ភ្ញៀវប្រចាំថ្ងៃ

លោក ​ឈាង វុន ៖ មហា​បាតុ​កម្ម​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​គ្មាន​សម្ពាធ​ទៅ​លើ​រដ្ឋា​ភិបាល​ទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​ នៅថ្ងៃ​សៅរ៍ទី​ ២៦​ តុលានេះ​ គឺលោក​ ឈាង ​វុន សមាជិក​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​​រដ្ឋ​សភា ប្រធាន​គណៈ​កម្មការ​កិច្ច​ការបរ​ទេស​និងសហ​ប្រតិបត្តិ​ការ​អន្តរជាតិ ឃោសនា​និង​ព័ត៌មាន​ និង​ជាមន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជា​ជន​កម្ពុជា​។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ លោក ​ឈាង ​វុន អះ​អាង​​ថា ​មហា​បាតុ​កម្ម​ដាក់​ញត្តិ​និង​ស្នាម​​មេដៃ​​ពលរដ្ឋ​ជាង ​២លាន​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅស្ថាន​ទូត​​បរទេស​ គ្មាន​សម្ពាធ​ទៅលើ​​រដ្ឋាភិ​បាលទេ។ លោក​អះអាង​ថា បើគណ​បក្ស​សង្គ្រោះ​ជាតិ​ចង់ចូលរួម​ចំណែក​​ក្នុង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ តំណាង​រាស្ត្រជាប់​ឆ្នោត​របស់​គណបក្ស​នេះ​​ត្រូវ​តែ​ចូល​​ទៅ​ក្នុង​រដ្ឋ​សភា ​​ដើម្បី​អង្គុយ​ពិភាក្សា​គ្នា​ គឺ​មិនមែន​ដើរ​និយាយ​តាមដង​ផ្លូវ​នោះទេ​។

លោក ឈាង វុន សមា​ជិក​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ​ប្រធាន​គណៈ​កម្មការ​កិច្ច​ការ​បរទេស​និង​សហប្រតិ​បត្តិការ​អន្តរជាតិ ​ឃោសនា​និង​​ព័ត៌​មាន​ និង​ជាម​ន្ត្រីជាន់​ខ្ពស់​គណបក្ស​ប្រជា​ជនកម្ពុជា។​
លោក ឈាង វុន សមា​ជិក​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ​ប្រធាន​គណៈ​កម្មការ​កិច្ច​ការ​បរទេស​និង​សហប្រតិ​បត្តិការ​អន្តរជាតិ ​ឃោសនា​និង​​ព័ត៌​មាន​ និង​ជាម​ន្ត្រីជាន់​ខ្ពស់​គណបក្ស​ប្រជា​ជនកម្ពុជា។​ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI