​ចំនួន​កុមារ​ងាយ​រងគ្រោះ​កើន​ឡើង​ ​នៅ​ក្រុង​ព្រះសីហនុ

សំឡេង ០៧:៥៨
កុមារ​និង​អ្នកក្រ​ សុំទាន​នៅ​តាម​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះសីហនុ
កុមារ​និង​អ្នកក្រ​ សុំទាន​នៅ​តាម​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះសីហនុ © ចាន់ លីដា

នៅក្នុង​ក្រុង​ព្រះ​សីហនុ ដែល​ជា​តំបន់​ប៉ូល​ទេសចរណ៍​ដ៏​សំខាន់​នៃ​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​កុមារ​ដែល​ធ្វើការ​តាម​ឆ្នេរ​សមុទ្រ​ កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ​ ពី​មួយ​ឆ្នាំ ​ទៅ​មួយ​ឆ្នាំ។ ទន្ទឹម​នឹង​ភាព​កើនឡើង​នេះ អង្គការ​សង្គម​ស៊ីវីល​ក្នុង​ស្រុក​មួយចំនួន ​កំពុង​មាន​ការ​ព្រួយបារម្ភ​ យ៉ាង​ខ្លាំង​ពី​សុវត្ថិភាព​របស់​កុមារ ជាពិសេស​ការ​រំលោភ​បំពាន​ផ្សេងៗ​ និង​កង្វះខាត​នៃ​ការអប់រំ​របស់​កុមារ​សម្រាប់​​ថ្ងៃ​អនាគត។