ចិន

យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ទៅ​ដល់​ក្រុង​ណាន់ជីង

អភិបាល​ក្រុង​ណាន់ជីង ក្រុង​​ដ៏​សំខាន់​មួយ​របស់​ចិន​ប្រជាមានិត ទើប​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ ពី​បទ​បាន​​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ មិន​គោរព​តាម​វិន័យ​បក្ស​ ពោល​គឺ​អំពើ​ពុក​រលួយ។​ ការ​ប្រកាក​ទម្លាក់​ពី​តំណែង​ធ្វើ​ឡើង​ដោយ​ក្រុម​គណៈកម្មាធិការ​កណ្តាល​បក្ស​កុម្មុយនិស្តចិន ទទួល​បន្ទុក​វាយ​តម្លៃ​​សកម្មភាព​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់។

លោក Ji Jianye អភិបាល​ក្រង​ណាន់ជីង ដែល​ជាប់​អង្កេត​ក្នុង​សំណុំ​រឿង​ពុក​រលួយ ទើប​ត្រូវ​ដក​ចេញ​ពី​តំណែង (រូបថត​ឆ្នាំ​២០១០)
លោក Ji Jianye អភិបាល​ក្រង​ណាន់ជីង ដែល​ជាប់​អង្កេត​ក្នុង​សំណុំ​រឿង​ពុក​រលួយ ទើប​ត្រូវ​ដក​ចេញ​ពី​តំណែង (រូបថត​ឆ្នាំ​២០១០) REUTERS/Issei Kato/Files
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ​ ៥៦​ឆ្នាំ ជា​​អភិបាល​ក្រុង​ណាន់ជីង តាំង​ពី​ឆ្នាំ​២០១០ លោក ជីជាន​យ៉េ ក៏​ត្រូវ​ដក​ចេញ​​តំណែង​លេខារង​បក្ស​កុម្មុយនិស្ត​ចិន ប្រចាំ​ក្រុង​ណាន់ជីង ទន្ទឹម​គ្នា​នឹង​តួនាទី​ជា​អភិបាលក្រុង។ ​គណៈកម្មាការ​សីលធម៌​​បក្ស ដែល​មាន​ភារៈ​តាម​ដាន​មន្ត្រី​ក្នុង​ជួរបក្ស​ មិន​បាន​ផ្តល់​លម្អិត​ទាក់ទង​នឹង​ការ​ដក​តំណែង​នេះ បាន​ដាក់​រូប​អភិបាល​ក្រុង​ណាន់ជីង ឱ្យ​ស្ថិត​ក្រោម​ការ​តាមដាន​ផ្ទៃក្នុង​ ព្រោះ​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​វិធាន​ផ្ទៃក្នុងបក្ស។ ពាក្យ​ថា​ថា​រំលោភវិធាន​ផ្ទៃក្នុង ដែល​បក្ស​កុម្មុយនិស្ត​ចិន មាន​ទម្លាប់​ប្រើ​ជំនួស​ពាក្យ​ថា ប្រព្រឹត្ត​អំពើ​ពុករលួយ។ ការ​តាម​ដាន​​​អង្កេត​ផ្ទៃ​ក្នុង​បក្ស​ ដែល​ នឹង​ត្រូវ​ផ្តល់​សិទ្ធិ​ឱ្យ​ប៉ូលិស​រក្សា​ជា​សម្ងាត់​រយៈ​ពេល​៦​ខែ រីឯ​​ជន​ជាប់​ចោទវិញ​​គ្មាន​​ការការពារ​ពី​មេធាវី​ទេ។ នេះ​ជា​ច្បាប់​របស់​ចិន។ 

 
​បើ​តាម​កាសែត​សេដ្ឋកិច្ច​ 21st Century Business Herald អភិបាល​ក្រុង​ណាន់ជីង ដែល​បាន​ចំណាយ​មួយ​ជីវិត​ការងារ​ក្នុង​ខេត្ត​នេះ​​ ទំនង​ជា​ជាប់​សង្ស័យ​ ថា​បាន​ផ្តល់​ប្រយោជន៍​រក​ស៊ី​ទៅឱ្យក្រុម​​គ្រួសារ។ ណាន់​ជីង ជា​អតីត​រដ្ឋធានី​ ​មាន​ប្រជាជន​រស់​នៅ​ប្រមាណ​៨​លាន​នាក់​ និង​ជា​ក្រុង​​សេដ្ឋកិច្ច​ដ៏​សំខាន់​​ ​មួយ​ប្រចាំ​ខេត្ត​ភាគ​ខាង​កើត​ចិន។

ប្រមុខ​ដឹកនាំ​​ចិន​ ​បាន​សន្យា​មិន​អនុគ្រោះ​ឡើយ​រាល់​អំពើ​ពុក​រលួយ​ស៊ីរូង​ផ្ទៃក្នុង​ និង​បើកយុទ្ធនាការ​​ជម្រុះ​ ក្នុង​ជួរ​ដឹកនាំ​កំពូល​តែ​ម្តង។ ប៉ុន្តែ បើ​តាម​អ្នក​វិភាគ​ចំណាត់​ការ​ប្រឆាំង​នឹង​អំពើពុក​រលួយ​នេះ គ្មាន​តម្លាភាព​ទេ។ ខ្លះ​ចិញ្ចឹម​ចិត្ត​គិត​ថា​ជា​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​និន្នាការ​ច្រើន​ជាង​ការ​អំពើ​ពុករលួយ។ កាលពី​ខែ​មុន អតីត​អភិបាល​ក្រុង​ចុងឈីង​ដ៏ល្បីល្បាញ​ ប៉ូស៊ីឡៃ ទើប​ត្រូវ​បាន​តុលាការ​ចិន​កាត់​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI