អានតួអត្ថបទ
ចិន

ចិន​ឈាន​ជើង​ចូល​ឆ្នំា​ថ្មី ២០១២ ឆ្នំា​រោង

ចិន​ឈានជើង​ចូល​ឆ្នំាថ្មី ២០១២ ឆ្នំារោង
ចិន​ឈានជើង​ចូល​ឆ្នំាថ្មី ២០១២ ឆ្នំារោង ©Reuters
១១ នាទី

ថ្ងៃ​ចន្ទ ទី២៣ មករា ឆ្នំា ២០១២​នេះ ប្រជាពលរដ្ឋ​ចិន​ជាង ១ពាន់លាននាក់​បាន​នំា​គ្នា​អបអរសាទរ​ឆ្នំា​ថ្មី ២០១២ ដែល​ជា​ឆ្នំា​រោង។ ពិធី​បុណ្យ​ចូលឆ្នំា​ថ្មី​ដែល​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​យ៉ាង​ទ្រហឹង​អឺងកង​ជាមួយ​នឹង​ការ​បាញ់​ផាវ និង​កាំជ្រួច​នៅ​ក្នុង​ទីក្រុង​ធំ​ៗទូទំាង​ប្រទេស។

ផ្សាយពាណិជ្ជកម្ម

នៅ​យប់​ថ្ងៃ​ចូល​ឆ្នំា​ថ្មី សីតុណ្ហភាព​ក្នុង​ទីក្រុង​ប៉េកំាង​បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ​ ១៧​អង្សា​ក្រោម​សូន្យ។ ក៏​ប៉ុន្តែ ទោះ​បី​ជា​មាន​ធាតុអាកាស​ត្រជាក់​ខ្លំាង​យ៉ាង​ណា​ក្តី ក៏​មិន​អាច​រារំាង​ពលរដ្ឋ​ចិន​ក្នុង​ទីក្រុង​ប៉េកំាង​ឲ្យ​ចេញ​ក្រៅ​ដើម្បី​អបអរសាទរ​ទទួល​ទេវតា​ឆ្នំា​ថ្មី​ទេ។ បន្ទាប់​ពី​ការ​ទទួល​ទាន​អាហារ​ក្នុង​គ្រួសារ​ចប់​រួច​រាល់​ភ្លាម ពលរដ្ឋ​ចិន​ទំាង​ក្មេង ទំាង​ចាស់​បាន​ផ្តើម​រៀប​ចំ​ផាវ និង​កំាជ្រួច​ចេញ​ទៅ​បាញ់​នៅ​តាម​ដង​ផ្លូវ​នានា។ ក្រៅ​ពី​ស្នូរ​ផាវ និង​កំាជ្រួច​យ៉ាង​ទ្រហឹង​អឺងកង សំឡេង​ស៊ីហ្លេ​រថយន្ត​ក៏​ត្រូវ​បាន​បន្លឺ​ឡើង​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ។

ពេញ​មួយ​យប់ នៅ​តាម​ដង​ផ្លូវ គ្រប់​ច្រកល្ហក​ក្នុង​ភូមិ ស្រុក​នៃ​ទីក្រុង​ប៉េកំាង គេ​ឮ​សូរ​តែ​សំឡេង​ផាវ និង​កំាជ្រួច។ ការ​បាញ់​ផាវ និង​កំាជ្រួច​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នំា​ថ្មី គឺ​ជា​ទំនៀមទម្លាប់ ប្រពៃណី​របស់​ប្រជាពលរដ្ឋចិន ពីព្រោះ​ដើម្បី​បណ្តេញ​ឧបទ្រព​ចង្រៃ​ឆ្នំា​ចាស់ និង​ទទួល​អំណរ​ឆ្នំា​ថ្មី ២០១២ ឆ្នំា​រោង តែ​ឆ្នំា​នេះ ជា​សត្វ​នាគទឹក ដែល​គេ​ដឹង​ថា​បាន​កើត​ឡើង​រៀងរាល់ ៦០ឆ្នំា​ម្តង។ រូបសញ្ញា​​សត្វនាគ​ឈរ ជាមួយ​នឹង​ការ​លាត​ក្រចក​ចេញ​មក​ក្រៅ ត្រូវ​បាន​ក្រសួង​ទូរគមនាគមន៍​យក​មក​ធ្វើ​ជា​តែមប៉ុស្តិ៍​សម្រាប់​ឆ្នំា ២០១២។ ជា​រូបសញ្ញា​ដែល​បញ្ជាក់​ពី​ចិន ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក និង​ពី​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​រីកលូតលាស់​ដែល​មិន​អាច​ប្រកែក​បាន។

សម្រាប់​ក្រុមគ្រួសារ​ចិន​វិញ ឆ្នំា​ថ្មី ឆ្នំា​រោង​ដែល​ជា​សត្វនាគទឹក គឺ​ជា​ឆ្នំា​ដ៏​មាន​មហិទ្ធិឫទ្ធិ ឆ្នំា​ដែល​នឹង​ផ្តល់​ជោគជ័យ​នៅ​គ្រប់​កិច្ចការ ហើយ​បើ​អាច​ធ្វើ​ទៅ​បាន រៀបចំ​បង្កើត​កូន​បន្ថែម​នៅ​ក្នុង​ឆ្នំា​នេះ​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ